អានតួអត្ថបទ
កម្ពុជា-នយោបាយ

សម្តេចក្រុមព្រះបង្ហាញព្រះភ័ក្ត្រជាលើកដំបូង ខណៈលេចធ្លាយពីបញ្ហារង្គោះរង្គើផ្ទៃក្នុងហ្វ៊ុនស៊ិនប៉ិច

សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ បាន​បង្ហាញ​ព្រះ​ភ័ក្ត្រ​ជា​លើក​ដំបូង​កាល​ពី​ព្រ​លប់​ថ្ងៃ​សុក្រ​ម្សិល​មិញតាម​ប្រព័ន្ធ​វីដេ​អូ ដើម្បី​សំណេះសំណាល​ជា​មួយ​ក្បាល​ម៉ាស៊ីន​ថ្នាក់​ដឹក​នាំ​របស់​គណ​បក្ស​ហ្វ៊ុនស៊ិន​ប៉ិច ខណៈ​ផ្ទៃ​ក្នុង​ហ៊្វុន​ស៊ិន​ប៉ិច​ត្រូវ​បាន​លេច​ធ្លាយ​ថា​មាន​បញ្ហា​រង្គោះ​រង្គើ​។ ​បើ​តាម​អ្នក​នាំពាក្យ​ ព្រះរាជសុខភាព​របស់​សម្តេច​ក្រុម​ព្រះ​គឺបានប្រសើរ​ឡើងវិញហើយ នឹងគ្រោង​យាង​ចេញពីប្រទេសបារាំង​មកមាតុភូមិ​វិញ​​ឲ្យបាន​ទាន់​ការបោះឆ្នោត​ឃុំ-សង្កាត់ ​នាពេល​ខាងមុខ។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានបង្ហាញព្រះភ័ក្ត្រជាលើកដំបូងកាលពីព្រលប់ថ្ងៃសុក្រម្សិលមិញតាមប្រព័ន្ធវីដេអូ
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានបង្ហាញព្រះភ័ក្ត្រជាលើកដំបូងកាលពីព្រលប់ថ្ងៃសុក្រម្សិលមិញតាមប្រព័ន្ធវីដេអូ © សហការី
ផ្សាយពាណិជ្ជកម្ម

ការ​ចេញ​ព្រះ​ភ័ក្ត្រ​ជាលើក​ដំបូង​របស់​សម្តេច​ព្រះ​តាំងពីព្រះអង្គយាងទៅ​ព្យាបាល​នៅ​ប្រទេស​បារាំង​នេះ ត្រូវបាន​​​លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បញ្ជាក់ប្រាប់វិទ្យុ​បារាំង​អន្តរជាតិRFIថា នេះអាចនិយាយថាជាការ​បន្សាប​ព័ត៌មាន​ដែល​លេចធ្លាយ​នាប៉ុន្មានថ្ងៃ​ចុងក្រោយ​​ពី​បញ្ហាស្រួចស្រាវ ឬឈានទៅ​ដល់​ការ​រង្គោះរង្គើ​ផ្ទៃក្នុង​គណបក្សរាជានិយមមួយនេះសាជាថ្មី។ លើសពីនេះ​ ការ​បង្ហាញ​ព្រះ​ភ័ក្ត្រ​របស់​សម្តេច​ក្រុម​ព្រះ​នៅពេលនេះ ក៏ដើម្បី​ជម្រះមន្ទិល​នៃការ​​ចុះផ្សាយ​ថា សម្តេច​ក្រុម​ព្រះ​ត្រូវ​បាន​គេយក​ទៅ​ដាក់​នៅមណ្ឌល​ចាស់ជរា។

សូមបញ្ជាក់ថា សម្តេច​ក្រុម​ព្រះបានបាត់ព្រះភ័ក្ត្រមួយរយៈពេល ក្រោយពីទ្រង់យាងទៅព្រះព្យាបាលព្រះរោគ នៅប្រទេសបារាំង បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨។ ជាគ្រោះថ្នាក់ចរាចរណ៍ដែលបានបណ្តាលទ្រង់បានរងរបួសយ៉ាងធ្ងន់​ធ្ងរ នៅគ្រាដែល​អ្នកម្នាង អ៊ុក ផល្លា ទទួលមរណភាព។

ក្នុងរយៈពេល​ចុងក្រោយនេះ គណបក្សរាជានិយមមួយនេះ គឺបានហ៊ុមព័ន្ធ​ទៅដោយ​បញ្ហារកាំរកូស​មិនចេះចប់​ ជាពិសេស ​គឺបានផ្លាស់ប្តូរ​ក្បាលម៉ាស៊ីន​ដឹកនាំ​ជាបន្តបន្ទាប់​ធ្វើឱ្យមិនមាន​សកម្មភាព​ផុសផុល​ដូចគណបក្ស​នយោ​បាយដទៃៗ​ទៀត។​ ប៉ុន្តែ លោកញឿន រ៉ាដែន​ បានគូសបញ្ជាក់ថា​ បញ្ហាផ្ទៃក្នុង​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នៅពេលនេះ ​គឺនៅសល់បន្តិច​បន្តួច​តែប៉ុណ្ណោះ ហើ​យនឹងអាចដោះស្រាយ​បញ្ចប់​ទាំងស្រុ​ងនាពេលឆាប់​ៗខាងមុខនេះ​។

បើតាមអ្នកនាំពាក្យ​រូបនេះ គណបក្សហ្វ៊ុនស៊ិនប៉ិច​មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​ចូល​រួម​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​នៅឆ្នាំ​២០២២​ខាង​មុខ ហើយថាសម្តេច​ក្រុម​ព្រះគ្រោង​យាង​ចេញពីប្រទេសបារាំង​មកមាតុភូមិ​វិញ​​ឲ្យបាន​ទាន់​ការបោះឆ្នោតនេះ ខណៈព្រះរាជសុខភាព​របស់​ទ្រង់​បាន​ប្រសើរឡើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ