អានតួអត្ថបទ
កម្ពុជា-កូវិដ១៩

រដ្ឋបាលរាជធានីភ្នំពេញ៖ ការផ្អាកបណ្តោះអាសន្ននូវសកម្មភាពអាជីវកម្មមានហានិភ័យខ្ពស់ មិនមែនរឹតករប្រជាពលរដ្ឋនោះទេ

រដ្ឋបាលរាជធានី​ភ្នំពេញ​កាលពី​យប់ថ្ងៃទី​ ២៥សីហា​ម្សិលមិញ​ បានសម្រេច​ផ្អាកជា​បណ្តោះអាសន្ន​នូវសកម្មភាព​អាជីវកម្ម​ដែលមានហានិភ័យ​ខ្ពស់​ និងផ្អាកការជួបជុំ​គ្នាចាប់ពី១៥នាក់​ឡើងទៅ​ ក្នុងភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​សម្រាប់​រយៈពេល​១៤ថ្ងៃ ​ពោលគិតចាប់​ពីថ្ងៃទី២៧​ ខែសីហា ​ដល់ថ្ងៃទី​០៩ ខែកញ្ញា។​ ការសម្រេចនេះ​ ធ្វើឡើង​ដើម្បីទប់ស្កាត់​ជំងឺកូវីដ១៩​ និងប្រភេទដែលតា​។​ លោក ឃួង ស្រេង ​អភិបាល​នៃគណៈអភិបាល​រាជធានី​ភ្នំពេញ​បានថ្លែងបញ្ជាក់​ប្រាប់វិទ្យុបារាំង​អន្តរជាតិ​នាព្រឹកថ្ងៃ​ព្រហស្បតិ៍នេះ​ថា អាជ្ញាធរនឹង​ចាត់វិធានការ​តឹងរឹង​ចំពោះអ្នកល្មើស​សេចក្តី​សម្រេចនេះ ​ដោយមិនមាន​ការលើកលែងឡើយ។​ បន្ថែមពីនេះ​ លោកថា​ ការផ្អាកបណ្តោះ​អាសន្ន​នៅពេលនេះ ​មិនមែនជាការរឹត​កម្ចាស់អាជីវកម្ម​នោះទេ ​ព្រោះរាល់អាជីវកម្ម​ទាំងអស់អាច​រៀបចំ​សេវាកម្ម​ខ្ចប់ម្ហូបអាហារ​ជំនួសវិញ ​ដោយគោរព​តាមវិធាន​សុខាភិបាល​។

តូបអាជីវករនៅផ្សារថ្មីដែលនៅមិនទាន់បើកប្រក្រតី (រូបតំណាង)
តូបអាជីវករនៅផ្សារថ្មីដែលនៅមិនទាន់បើកប្រក្រតី (រូបតំណាង) © សហការី
ផ្សាយពាណិជ្ជកម្ម
02:24

សូមស្តាប់ការលើកឡើងរបស់លោក ឃួង ស្រេង

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ