អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ

ទូតចិននៅកម្ពុជារិះគន់អាមេរិកថាយកបញ្ហាកូវីដ-១៩ ជាឈ្នាន់នយោបាយ និងសន្យាជួយកម្ពុជាទាល់អស់កូវីដ

នៅក្នុងពិធី​ប្រគល់ ​និងទទួល​វ៉ាក់សាំង​កូវីដ-១៩​ Sinopharm​ ចំនួន៥០ម៉ឺនដូស​ ដែលជាជំនួយ​របស់កងទ័ព​ចិនជុំទី៣ ​ដល់កងទ័ព​កម្ពុជា​នៅថ្ងៃចន្ទនេះ ​លោក Wang Wentian ​ឯកអគ្គរដ្ឋទូត​ចិនប្រចាំ​នៅកម្ពុជា ​បានថ្លែងថា ​ជំនួយរបស់ចិន​នឹងមិនអាចបញ្ឈប់​បានទេ ​ដរាបណាជំងឺកូវីដ-១៩​ នៅមិនទាន់បញ្ចប់​។ ​លោកឯកអគ្គរដ្ឋទូត​ចិនក៏បានចាត់ទុក​បញ្ហាប្រឈម​នៅក្នុងប្រទេស​កម្ពុជា ​ជាបញ្ហាប្រឈមរ​បស់ចិនផងដែរ​។ ​ជាមួយគ្នានេះ ​លោក ​Wang Wentian​ ក៏បានរិះគន់​ដល់ប្រទេសមួយ​ចំនួន ​ថាមិនបានខ្វាយខ្វល់​ដល់សុវត្ថិភាព​ប្រជាជនខ្លួនឯង​ ហើយយកបញ្ហា​វីរុសកូវីដ-១៩​ ធ្វើជាឈ្នាន់​នយោបាយ​តាមរយៈការ​ស្វែងរកប្រភព​ដើមនៃវីរុស​ទៅវិញ​។ ​ចំណុចនេះ ​ត្រូវគេដឹងបានថា​ ជាការរិះគន់​របស់ចិន​សំដៅទៅលើ​សហរដ្ឋអាមេរិក​ ដែលកាលពីពេល​ថ្មីៗនេះ ​អាមេរិក​ បានព្យាយាម​បើកការស៊ើបអង្កេត​ជាថ្មីទៅលើ​ប្រទេសចិន​ ដើម្បីស្វែងរក​ប្រភពដើម​របស់មេរោគ​កូវីដ-១៩​។​

លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា
លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា © FN
ផ្សាយពាណិជ្ជកម្ម
01:59

សូមស្តាប់ការលើកឡើងរបស់លោក Wang Wentian តាមរយៈអ្នកបកប្រែជាភាសាខ្មែរ៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ