អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

កម្ពុជាយកថ្ងៃ៨សីហា ផ្តើមចាក់វ៉ាក់សាំងកូវីដដូសទី៣ នៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចំនួន៧

កម្ពុជានៅ​ថ្ងៃទី​៨ ខែ​សីហា ស្អែកនេះ​​នឹង​​​ចាប់​ផ្តើម​​ចាក់​វ៉ាក់សាំង​កូវីដ​​ដូស​ទី​​៣ ដោយ​ប្រើប្រាស់​វ៉ាក់សាំង​ប្រភេទ អាស្ត្រាហ្សេនីកា ដល់​ក្រុម​គ្រូពេទ្យ​​ជួរ​មុខ កងទ័ព និង​មន្ត្រី​រាជការ​​ នៅ​ខេត្ត​ជាប់​ព្រំដែន​​​កម្ពុជា-ថៃ ចំនួន៧។ ​ប្រតិបត្តិការ​នេះ ធ្វើ​ឡើង​ស្រប​ពេល​​រដ្ឋាភិបាល​ត្រៀម​​​​​រៀបចំ​​បើក​ព្រំដែនជាមួយ​ប្រទេស​ថៃ​​វិញ​ ​ក្នុងពេលឆាប់ៗ​ខាង​មុខ។ 

វ៉ាក់សាំងកូវីដ១៩ (រូបតំណាង)
វ៉ាក់សាំងកូវីដ១៩ (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

ជាការ​ឆ្លើយតបនឹងវត្តមានមេរោគកូវីដ១៩បំប្លែងខ្លួនថ្មី ដែលតា​ ដែលកំពុងរីករាលដាលយ៉ាងខ្លាំងក្លា​ នៅក្នុងតំបន់ជាប់ព្រំដែនថៃ រដ្ឋាភិបាលកម្ពុជាបាន​សម្រេចយកខេត្តចំនួន​៧ ផ្តើមចាក់​វ៉ាក់សាំងដូសទី​៣ ចាប់ពីថ្ងៃ​ទី​៨សីហាតទៅ​ ដើម្បីបង្កើតប្រព័ន្ធការពារដ៏រឹងមាំថែមទៀត ក្នុងការទប់ទល់នឹងជំងឺដ៏​កំណាចនេះ ។  ​

ប្រតិបតិ្តការលក្ខណៈបន្ទាន់នេះធ្វើឡើង​ បន្ទាប់ពីលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាឲ្យ​អភិបាលខេត្ត​នៅតាម​ព្រំដែន​ទាំងអស់ ត្រូវ​ពង្រឹងបន្ថែម​ទីតាំង​រៀបចំ​ធ្វើចត្តាឡីស័ក​ទទួល​ពលករ​ខ្មែរ ដែលអាច​នឹងសម្រុក​មក​កម្ពុជាវិញយ៉ាងគំហុក ក្រោយ​ការ​បិទខ្ទប់​ ១៤ថ្ងៃ ​ត្រូវបញ្ចប់​នៅសប្តាហ៍ក្រោយ។

ក្រសួងសុខាភិបាលកម្ពុជានាថ្ងៃទី៧សីហានេះ  បានជូនដំណឹងថា ខេត្តជាប់ព្រំដែនថៃ​ទាំង៧ ដំបូងគេ​ដែលត្រៀមចាក់ដូសទី​៣នោះមានដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កោះកុង ឧត្តរមានជ័យ ពោធិ៍សាត់ និងខេត្តព្រះវិហារ។

បើតាមក្រសួងសុខាភិបាល គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសនឹងផ្តល់វ៉ាក់សាំងកូវីដ ១៩ ប្រភេទ​ អាស្ត្រាហ្សែនីកា ជាដូសទី៣ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ ជូនដល់ក្រុមគ្រូពេទ្យជួរមុខ ទាំងរដ្ឋ និងឯកជន និង​ដល់មន្ត្រីរាជការនៅខេត្តទាំង​៧ខាងលើ។ 

គួរជម្រាបជូនថា កម្ពុជាទើបនឹង​ទទួលបាន​ជំនួយ​ វ៉ាក់សាំងបង្ការកូវីដអាស្ត្រាហ្សេនីកា លក្ខណៈទ្វេរភាគី​ពីរដ្ឋាភិបាល​​ជប៉ុនសរុបចំនួន​ ១លាន​ដូស និងពី​រដ្ឋាភិបាលចក្រភពអង់គ្លេស​ចំនួន ៤១៥,០០០ ដូស ដែលកំពុងត្រៀមចែកចាយទៅកាន់បណ្តាខេត្ត​ទាំង​៧៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ