អានតួអត្ថបទ
កម្ពុជា-កូវិដ១៩

មានក្រុមហ៊ុនឯកជនប្រមាណជា១០ហើយ បានចុះបញ្ជីនាំចូលវ៉ាក់សាំងការពារកូវីដ-១៩ គ្រប់ប្រភេទ ចាប់ពីអាយុ១២ឆ្នាំឡើងទៅ

លោក​ឧកញ៉ា លឹម ហេង​ អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ​ថ្លែងប្រាប់វិទ្យុបារាំង​អន្តរជាតិ ​RFI​ នៅថ្ងៃពុធនេះថា ​មានក្រុមហ៊ុន​ប្រមាណជា១០​ក្រុមហ៊ុនហើយ​ ដែលបានចុះបញ្ជី​នាំវ៉ាក់សាំង​ការពារ​កូវីដ-១៩ ចូលមក​ក្នុងប្រទេសកម្ពុជា​។ ​អនុប្រធានសភាពាណិជ្ជកម្ម​រូបនេះ ​បញ្ជាក់ថា​វិស័យឯកជន​កម្ពុជា​នឹងនាំចូលមក​នូវវ៉ាក់សាំង​ការពារ​ជំងឺកូវី-១៩​ច្រើនប្រភេទ ​ក្នុងពេលឆាប់ៗនេះ ​ដែលអាចចាក់បាន​ទៅលើកុមារ​ចាប់ពីអាយុ១២ឆ្នាំ​ ឡើងទៅ ​។

វ៉ាក់សាំងកូវីដ១៩ (រូបតំណាង)
វ៉ាក់សាំងកូវីដ១៩ (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម
01:38

Oknha Lim Heng quote

សូមបញ្ជាក់ថាក្រសួង​សុខាភិបាល​ កាលពីថ្ងៃទី​២៧ ​ខែកក្កដាកន្លងទៅ​ ​បានអនុញ្ញាត​ឲ្យគ្រឹះស្ថាន​អាហរ័ណ​ នីហរ័ណ​ឱសថ ​ដែលទទួលបាន​ការអនុញ្ញាត​ពីក្រសួង​សុខាភិបាល ​អាចធ្វើការ​ស្នើសុំ​នាំចូល​វ៉ាក់សាំង​ការពារ​កូវីដ-១៩ ​ដែលបានទទួល​ស្គាល់ដោយអង្គការ​សុខភាព​ពិភពលោក​។​ ការអនុញ្ញាត​ឲ្យវិស័យឯកជន​នាំវ៉ាក់សាំង​កូវីដ-១៩​ ចូលនេះ ​គឺដើម្បី​ចែកចាយ​ចាក់តាមទីកន្លែង​ផ្តល់សេវា​សុខាភិបាល​ឯកជន​ស្របច្បាប់​ក្នុងក្របខណ្ឌ​ទូទាំងប្រទេស​ ដោយមានលក្ខខណ្ឌ​ប្រតិបត្តិ​ឲ្យបានត្រឹមត្រូវ​តាមស្តង់ដារ​បច្ចេកទេស​ក្នុងការដឹក​ជញ្ជូន​ ការថែរក្សា ​និងការស្តុក​វ៉ាក់សាំង​កូវីដ-១៩​ នៅក្នុងឃ្លាំង​ ដើម្បី​ធានាឲ្យ​បាននូវសុវត្ថិភាព​ និងប្រសិទ្ធភាពខ្ពស់​។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ