អានតួអត្ថបទ
កម្ពុជា-កូវិដ១៩

លោកស្រី ឱ វណ្ណឌីន៖ កម្ពុជាមិនមែនមិនចង់ទិញវ៉ាក់សាំងអាមេរិកទេ តែទិញមិនបាន

នៅក្នុងពិធី​ប្រគល់​ថវិកា​ឧបត្ថម្ភ​របស់លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដល់អ្នកស្រី​ ផេង សឿន ​ដែលជាអ្នក​ចាក់វ៉ាក់សាំង​ដូសទី៦លាន ​នៅស្រុកចំការលើ ​ខេត្តកំពង់ចាម​ នាព្រឹកថ្ងៃអង្គារនេះ​ លោស្រី​វេជ្ជបណ្ឌិត​ ឱ វណ្ណឌីន​ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ និងប្រធាន​គណៈកម្មការ​ចំពោះកិច្ច​ចាក់វ៉ាក់សាំង​ការពារជំងឺ​កូវីដ-១៩​ បានថ្លែង​ប្រាប់អ្នកកាសែតថា​ កម្ពុជា​មិនមែន​មិនចង់​ប្រើប្រាស់វ៉ាក់សាំង​នៃប្រទេស​ផ្សេងៗទៀត​ខុសពីចិននោះទេ ​គឺដោយសារតែ​ទិញមិនបាន​។​ លោកស្រី​ ឱ វណ្ណឌីន​ បញ្ជាក់ថា​ការដែលទិញវ៉ាក់សាំង​ការពារ​កូវីដ-១៩ ​ពីចិន​ គឺដោយសារ​វ៉ាក់សាំងចិន​ និងវ៉ាក់សាំង​ឯទៀត​មានប្រសិទ្ធភាព​ដូចគ្នា ​ហើយកម្ពុជា​ និងចិន​ ជាមិត្តជិតស្និទ្ធ​នឹងគ្នាស្រាប់ផង​ នោះគឺជាហេតុផល​មួយដ៏ត្រឹមត្រូវ​ ខណៈប្រទេស​ដែលមានលទ្ធភាព​ផលិត​វ៉ាក់សាំង​ផ្សេងទៀត​ មានភាពអាត្មានិយម​។

វ៉ាក់សាំងកូវីដ១៩
វ៉ាក់សាំងកូវីដ១៩ AP - Esteban Felix
ផ្សាយពាណិជ្ជកម្ម
01:35

សូមស្តាប់ប្រសាសន៍លោកស្រី ឱ វណ្ណឌីន រៀបចំដោយ ញឹម សុផល៖

សូមបញ្ជាក់ថា ប្រទេសកម្ពុជាបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដល់ប្រជាពលរដ្ឋបានចំនួន ៦លាននាក់ស្មើនឹង៦០% នៃប្រជាជន១០លាននាក់ដែលត្រូវចាក់។ ដោយឡែក ថ្នាំវ៉ាក់សាំង ដែលកម្ពុជាប្រើប្រាស់ គឺជាប្រភេទវ៉ាក់សាំងចិន Sinovac Sinopharm និងវ៉ាក់សាំងផលិតនៅប្រទេសឥណ្ឌា Astra Zenica ជាជំនួយតាមយន្តការកូវ៉ាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ