អានតួអត្ថបទ
កម្ពុជា-កូវិដ១៩

លោក ឌិន ពុទ្ធី៖ កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅប៉ោយប៉ែត បន្តជួបប្រទះបញ្ហាជីវភាពខ្លាំងជាងមុន

កម្មករ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ ក្នុងនោះមាន​អ្នកលក់ដូរ​ អ្នករត់ម៉ូតូឌុប​ កម្មករ​អូសរទេះ​ ពលរដ្ឋ​ចេញ-ចូល​ ទៅថៃប្រចាំថ្ងៃ ​កំពុង​ជួបប្រទះ​បញ្ហា​ជីវភាព​កាន់តែ​ខ្លាំងឡើង​ ដោយសារ​ការឆ្លង​រាលដាល​នៃជំងឺ​កូវីដ-១៩ ដែល​បញ្ហានេះ​តម្រូវ​ឲ្យព្រំដែន​កម្ពុជា-ថៃ ​បន្តបិទ​ជាង១ឆ្នាំ​ទៅហើយ។​ វត្តមាន​កូវីដ-១៩ ​បំប្លែងថ្មី ​ធ្វើឲ្យមាន​ការបិទខ្ទប់​នៅតំបន់​ប៉ោយប៉ែត​ ជាពិសេស​ការព្យួរ​ការងារ​តំបន់​ទីប្រជុំជន​ កាស៊ីណូ ​ជាហេតុធ្វើឲ្យ​កម្មករ​នៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ ដែលជា​អ្នកទទួល​ផលតៗគ្នា ​ពិបាករក​ចំណូល​សម្រាប់​ចិញ្ចឹម​ជីវិ​តប្រចាំថ្ងៃ។​ នេះបើតាម​លោក​ ឌិន ពុទ្ធី ​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា​។ ​លោក ឌិន ពុទ្ធី ​ទទួលស្គាល់​ថា​រដ្ឋាភិបាល​បានយកចិត្ត​ទុកដាក់ ​ផ្តល់ជំនួយ​សង្គ្រោះ​ដល់ប្រជាពលរដ្ឋ​ ដែលជួប​ប្រទះការ​លំបាកដែរ​ ក៏ប៉ុន្តែ​មិនអាចឆ្លើយតប​ទៅនឹង​តម្រូវ​ការរបស់​ពួកគាត់បានទេ ​ខណៈដែល​ប្រទេស​គេ​ផ្សេង ប្រជាជន​គេ​​ទទួល​បានការគាំពារ​គ្រប់គ្រាន់​ពី​រដ្ឋ​ អំឡុងពេល​នៃវិបត្តិកូវីដ-១៩នេះ។​

លោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាប្រចាំនៅខេត្តបន្ទាយមានជ័យ
លោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាប្រចាំនៅខេត្តបន្ទាយមានជ័យ © FB
ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ការលើកឡើងរបស់លោក ឌិន ពុទ្ធី៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ