អានតួអត្ថបទ
កម្ពុជា-កូវិដ១៩

ប្រមុខរដ្ឋាភិបាលអនុញ្ញាតឲ្យវិស័យឯកជនធ្វើតេស្តរហ័សរកកូវីដ-១៩ លើបុគ្គលិករបស់ខ្លួន ដើម្បីគ្រប់គ្រងអ្នកឆ្លងឲ្យបានលឿន

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​ក្នុងនាមជា​ប្រធានគណៈកម្មការ​ជាតិប្រយុទ្ធ​ប្រឆាំង​នឹងជំងឺ​កូវីដ-១៩ ​បានសម្រេច​អនុញ្ញាត​ឲ្យក្រុមហ៊ុន ​សហគ្រាស​ឯកជន​ធ្វើតេស្ត​បុគ្គលិក​ កម្មករ​ របស់ខ្លួន​ដោយផ្ទាល់ ​ដោយមិនចាំបាច់​ពឹងផ្អែក​តែគ្រូពេទ្យនោះទេ។​ ការសម្រេចរបស់លោក​ ហ៊ុន សែន ​ដូច្នេះ​ធ្វើឡើង​ តាមរយៈ​ កិច្ចប្រជុំ​ពិសេស​មួយតាមអនឡាញ​ ដើម្បីពិភាក្សា ​និងដោះស្រាយ​ទៅលើ​បញ្ហា​ជំងឺកូវីដ-១៩ ​ដែលកំពុង​រីករាលដាល​នៅក្នុង​ប្រទេសកម្ពុជា​ នាព្រឹក​ថ្ងៃទី០១ ​ខែកក្កដា ​ឆ្នាំ២០២១នេះ។​ តាមលោក ​ហ៊ុន សែន​ ការអនុញ្ញាត​ឲ្យវិស័យឯកជន​ធ្វើតេស្ត​ដល់កម្មករ​ និយោជិត​របស់ខ្លួន​ គឺដើម្បីងាយស្រួល​ក្នុងការគ្រប់គ្រង​បានឆាប់រហ័ស​អ្នកឆ្លង​ជំងឺកូវីដ-១៩​ និងជួយកាត់បន្ថយ​ចំណាយ​របស់រដ្ឋ​។​ ជាមួយគ្នានេះ​ លោកក៏បាន​បញ្ជាឲ្យគ្រូពេទ្យ​ចាប់ផ្តើម​បង្រៀន​វិធីធ្វើតេស្ត​រហ័ស​ដល់សហគ្រាស​ ក្រុមហ៊ុនឯកជន​ចាប់ពីពេលនេះទៅ។​

ការធ្វើតេស្តរកជំងឺកូវីដ១៩
ការធ្វើតេស្តរកជំងឺកូវីដ១៩ © សហការី
ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ប្រសាសន៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រៀបចំជូនដោយ ញឹម សុផល៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ