អានតួអត្ថបទ
កម្ពុជា-កូវិដ១៩

សុនខ១០ក្បាលកំពុងត្រៀមចេញប្រតិបត្តិការជួយហិតរកអ្នកផ្ទុកកូវីដ១៩នៅខែក្រោយ

​កម្ពុជាគ្រោង​នឹងប្រើប្រាស់សត្វ​សុនខ ឬ ​សត្វឆ្កែ ​ឱ្យជួយក្នុងប្រតិបត្តិការ​ស្វែងរក​អ្នកផ្ទុកជំងឺកូវីដ១៩​‌! លោកហេង រតនា ​ប្រតិភូរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយកមជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា ​បានប្រាប់វិទ្យុបារាំង​  នៅថ្ងៃទី២៤ ​មិថុនានេះថា  ​សុនខចំនួន ១០ក្បាល ​កំពុងត្រៀមចេញ​ប្រតិបត្តិការហិត​រកអ្នកផ្ទុកជំងឺ​កូវីដ១៩​ នៅក្នុងខែកក្កដា​ខាងមុខនេះ​ ។​ តាមលោកហេង រតនា ​លក្ខណៈពិសេសរ​បស់សត្វសុនក ​គឺមានសមត្ថភាព​ហិតរកក្លិនអ្នកផ្ទុក​កូវីដ១៩​ បានលឿនរហ័ស​ក្នុងចំណោមមនុស្ស​ប្រមូលផ្តុំគ្នាច្រើន​។

សុនខដែលកំពុងហ្វឹកហាត់ដើម្បីហិតរកអ្នកផ្ទុកកូវីដ១៩
សុនខដែលកំពុងហ្វឹកហាត់ដើម្បីហិតរកអ្នកផ្ទុកកូវីដ១៩ © FB
ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ការលើកឡើងរបស់ លោក ហេង រតនា រៀបចំជូន ដោយ ហេង សុខនី ដូតទៅ៖

គួរជម្រាបជូនថា មានប្រទេសជាច្រើន បានទទួលជោគជ័យក្នុងការបង្ហាត់សត្វសុនរក ឲ្យហិតស្វែងរកអ្នកផ្ទុកជំងឺកូវីដ១៩។ សូម្បីប្រទេសថៃក្បែរខាងកម្ពុជា ក៏បានប្រើប្រាស់សត្វសុនកហិតរកអ្នកផ្ទុកកូវីដ១៩ តាំងពីដើមខែមីនាមក។ ចំណែកប្រទេសផ្សេងទៀត ដែលបានប្រើប្រាស់សត្វសុនកជាជំនួយក្នុងការប្រយុទ្ធប្រឆាំងកូវីដ ១៩ រួមមាន អាល្លឺម៉ង់ ហ្វាឡង់ អូស្ត្រាលី និងរុស្សី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ