អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ទៀ បាញ់៖ អនុរដ្ឋមន្ត្រី Sherman ពោលពាក្យ១ចំនួនខុសឆ្ងាយណាស់ រឿងរ៉ាវនៅសមុទ្ររាម

លោកឧបនាយក​រដ្ឋមន្ត្រី​ ទៀ បាញ់ ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា ​បានថ្លែងថា​ អំឡុងពេល​ជួបជាមួយ​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ កន្លងទៅនេះ អ​នុរដ្ឋមន្ត្រីការបរទេស​អាមេរិក​លោកស្រី ​Wendy Serma​n បានពោលពាក្យ​មួយចំនួន​ខុសឆ្ងាយណាស់ ​ជុំវិញ​រឿងរ៉ាវ​នៅសមុទ្ររាម​។​ ការលើកឡើង​របស់លោក​ ទៀ បាញ់​ ដូច្នេះ​ធ្វើឡើងខណៈដែ​លលោកធ្វើជាអធិបតី​នៃពិធី​នាំយក​ដំណក់ប្រេង​ដំបូង​របស់កម្ពុជា​ទៅតម្កល់ទុក​ នៅវិមាន​ឈ្នះ ឈ្នះ នា​ព្រឹកថ្ងៃពុធនេះ។​

ជំនួបកាទូតរវាងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងលោកស្រី Wendy R.Sherman អនុរដ្ឋមន្ត្រីការបរទេសអាមេរិក
ជំនួបកាទូតរវាងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងលោកស្រី Wendy R.Sherman អនុរដ្ឋមន្ត្រីការបរទេសអាមេរិក © SPM Page
ផ្សាយពាណិជ្ជកម្ម

ជុំវិញភាពមន្ទិលដែលថាប្រទេសកម្ពុជាបានអនុញ្ញាតផ្តាច់មុខឲ្យចិនដាក់មូលដ្ឋានកងទ័ពនៅកំពង់ផែរាម នៃខេត្តព្រះសីហនុ និងមានការស្នើសុំទៅពិនិត្យមើលជាក់ស្តែងនៅទីនោះ លោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានបញ្ជាក់ថាលោកកំពុងទុកឲ្យក្រុមការងារក្រសួងការពារជាតិរៀបចំ តែមិនអាចបញ្ជាក់បានទេថា ដំណើទស្សនកិច្ចរបស់អនុព័ន្ធយោធាអាមេរិកទៅកាន់កំពង់ផែរាម នៅពេលណានោះទេ។

នៅក្នុងដំណើរទស្សនកិច្ចរយៈពេលខ្លីនៅកម្ពុជា កាលពីថ្ងៃទី១ ខែមិថុនាកន្លងទៅនេះ លោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីអនុញ្ញាតឲ្យអនុព័ន្ធយោធាអាមេរិកប្រចាំនៅកម្ពុជា បានចុះទៅមើលជាក់ស្តែងតំបន់កំពង់ផែរាម។ សំណើរនេះ ត្រូវបានយល់ព្រមភ្លាមៗពីលោកនាយករដ្ឋមន្ត្រី។

ក៏ប៉ុន្តែ លោក ទៀ បាញ់ នៅក្នុងកម្មវិធីថ្ងៃនេះ សុំការយោគយល់ពីអ្នកសារព័ត៌មាន ថាមិនអាចបញ្ជាក់ពីកាលបរិច្ឆេទ ម៉ោងពេល និងអ្នកចូលរួមបានទេ។ លោកថា ការប្រកាសមុនក្តុងក្តាំងពីកាលបរិច្ឆេទ អាចមានការខកចិត្តពីភាគីអាមេរិក ដូរចិត្តលែងទៅមើលវិញ និងជាការខកការឯកភាពតាមការសន្ទនារវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអនុរដ្ឋមន្ត្រីការបរទេសអាមេរិក។

ទោះយ៉ាងណា លោក ទៀ បាញ់ បញ្ជាក់ថា មិនមានរឿងអ្វីចម្លែកនោះទេ ក្នុងការចុះទៅពិនិត្យមើលកំពង់ផែរាម នៅពេលនេះ ដោយសារអាមេរិកធ្លាប់ចុះទៅមើលម្តងហើយ កាលពីពេលកន្លងទៅ។ លោកថា មិនបានតាមបំណងប្រាថ្នារបស់គេ គេមិនទទួលយកទេ។

សូមរំលឹកថា កាសែតអាមេរិក The Wall Street Journal កាលពីខែកក្កដា ឆ្នាំ២០១៩ បានសរសេរនៅក្នុងអត្ថបទរបស់ខ្លួន ដោយមានការចោទប្រកាន់ថា កម្ពុជាបើកដៃឱ្យប្រទេសចិនដាក់មូលដ្ឋានទ័ពនៅសមុទ្ររាម។

ក៏ប៉ុន្តែបញ្ហានេះ ត្រូវបានបដិសេធ ដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាច្រើនលើកច្រើនសារ ព្រមទាំងចាត់ទុកថាជាព័ត៌មានប្រឌិត ដែលជាចេតនាអាក្រក់បំផុតប្រឆាំងនឹងកម្ពុជា ដោយសារការអនុញ្ញាតឲ្យបរទេសដាក់ទ័ពនៅកម្ពុជា គឺផ្ទុយនឹងរដ្ឋធម្មនុញ្ញរបស់ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ