អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ទៀ បាញ់ ស្នើឲ្យតំណាងយោធាអាមេរិកបន្តកិច្ចសហប្រតិបត្តិការ ដែលនៅសល់ ខកខានដោយសារកូវីដ-១៩

នៅក្នុងជំនួប​ជាមួយ​អនុព័ន្ធយោធា​អាមេរិក​ ដែលបានផុតអាណត្តិ​ និងអនុព័ន្ធ​យោធាអាមេរិកថ្មី​ នារសៀលថ្ងៃចន្ទនេះ ​នៅទីស្តីការ​គណៈរដ្ឋមន្ត្រី​ លោកឧបនាយករដ្ឋមន្ត្រី ​ទៀ បាញ់ ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​កម្ពុជា​ បានលើកឡើង​ពីលទ្ធផល​ល្អប្រសើរ​ នៃបេសកកម្ម​របស់​អនុព័ន្ធយោធា​អាមេរិក​ចាស់នៅលើទឹកដី​កម្ពុជា​។ ​លោក​ ទៀ បាញ់ ​សរសើរ​អាមេរិក​ក្នុងការជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​នៃកងទ័ព​កម្ពុជា ​និងជំនួយ​សហប្រតិបត្តិការ​ពីយោធាអាមេរិក​មួយចំនួនទៀត​។ នេះ​បើតាមលោកឧត្តមសេនីយ៍ឯក​ ខៀវ ឆេន​ នាយកខុទ្ទកាល័យ​លោក​ ទៀ បាញ់។​ លោកបន្តថា​ រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា ​ក៏បានស្នើសុំ​ឲ្យអនុព័ន្ធយោធា​អាមេរិ​កបន្តកិច្ចសហប្រតិបត្តិការ​ រវាង​កងទ័ព​កម្ពុជា ​និងអាមេរិក​ ដែលបាន​ខកខាន​កន្លងមក​ ដោយសារ​វិបត្តិ​ជំងឺកូវីដ-១៩​។ ​ទោះយ៉ាងណាជំនួបនេះ ​មិនបានលើកឡើង​ពីការកំណត់​កាលបរិច្ឆេទជាក់លាក់​ណាមួយ​នៃដំណើរ​ទស្សនកិច្ច​របស់​អនុព័ន្ធ​យោធាអាមេរិក​នៅកំពង់ផែរាមទេ​។

កិច្ចជំនួបជាមួយអនុព័ន្ធយោធាអាមេរិក
កិច្ចជំនួបជាមួយអនុព័ន្ធយោធាអាមេរិក © សហការី
ផ្សាយពាណិជ្ជកម្ម
02:16

សូមស្ដាប់ប្រសាសន៍លោកឧត្តមសេនីយ៍ឯក​ ខៀវ ឆេន​៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ