អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

SME៖ បើកូវីដ១៩ នៅតែបន្តអូសបន្លាយ ប្រឈមនឹងការបាត់បង់ប្រាក់ចំណេញ និងខាតថ្លៃដើមផលិត

សហគ្រាស​ធុនតូច ​និងមធ្យម​ SME៖ ​បានបង្ហាញកង្វល់ថា ​ប្រសិនបើកូវីដ១៩​ នៅតែបន្តអូសបន្លាយ​ ប្រឈមនឹង​ការបាត់បង់​ប្រាក់ចំណេញ ​និងខាតថ្លៃ​ដើមផលិត​។ ​ជាក់ស្តែង​ក្រុមហ៊ុន​ផលិតទឹកសុទ្ធម៉ាក​ ហាយធិច ​បានផ្អាកដំណើរការផលិត​ និងចែកចាយ​ ដែលប៉ះពាល់​ដល់បុគ្គលិក​ក្រុមហ៊ុន​ជាង ៥០០នាក់​។ ​លោក​ តែ តាំងប៉រ​ ប្រធានក្រុមប្រឹក្សាភិបាល​នៃសម្ព័ន្ធសមាគម​សហគ្រាសធុនតូច​ និងមធ្យមកម្ពុជា​(FASMEC)​ថ្លែងថា​ អំឡុងពេលដែលបុគ្គលិក​ និងកម្មករ​ក្រុមហ៊ុន​ផលិតទឹកសុទ្ធ​ហាយធិច​ធ្វើចត្តឡីស័ក ​ក្រុមហ៊ុន​ទាំងមូលបា​នបាត់បង់ប្រាក់ចំណេញទាំងស្រុង​ និងត្រូវបើកប្រាក់ខែ​ដល់បុគ្គលិកថែមទៀត​។

សកម្មភាពនៃការធ្វើការបស់សហគ្រាសធន់មធ្យម  SME (រូបតំណាង)
សកម្មភាពនៃការធ្វើការបស់សហគ្រាសធន់មធ្យម SME (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម
02:19

សូមស្តាប់ប្រសាសន៍លើកឡើងរបស់លោក តែ តាំងប៉រ រៀបចំដោយ ហេង សុខនី ដូចតទៅ៖

សូមជម្រាបជូនថា យ៉ាងហោចណាស់មានបុគ្គលិកមិនក្រោម២០នាក់ឡើយ ក្នុងចំណោមបុគ្គលិក ៥០០នាក់ បានឆ្លងជំងឺកូវីដ១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ