អានតួអត្ថបទ
កម្ពុជា-នយោបាយ

រយៈពេល៦ថ្ងៃ លោក សម រង្ស៊ី លក់ប័ណ្ណនាឡិកាដៃ បានជាង១០ម៉ឺនដុល្លារ

លទ្ធផល​នៃ​ការ​លក់​ "ប័ណ្ណនាឡិកា សម រង្ស៊ី" ​មក​ដល់​ថ្ងៃ​ ២១​ ឧសភា ​២០២១ ​គឺ​បណ្តាញ​អតីត​គណបក្ស​សង្គ្រោះជាតិ​ ទូទាំង​ពិភពលោក​ លក់​បាន​ជាង​ ២​ម៉ឺន​សន្លឹក​ហើយ​ ត្រូវ​ជា​សាច់​ប្រាក់​ជាង​១០ ​ម៉ឺន​ដុល្លារ​។ នេះ​គឺ​ជា​ការ​អះអាង​របស់​លោក សម រង្ស៊ី ​តាមរយៈ​ទំព័រ​លើ​ហ្វេសប៊ុក​របស់​លោក​។ បើ​តាម​អតីត​ប្រមុខ​បក្សប្រឆាំង​រូបនេះ​ លោក​កំពុង​តែ​ចាត់​ចែង​ ទិញ​ស្បៀង​អាហារ​ជា​បណ្តើរៗ​ ដើម្បី​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ ដែល​កំពុង​ខ្វះ​ស្បៀង​អាហារ​នៅ​ប្រទេស​កម្ពុជា​។​

លោក សម រង្ស៊ី អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ
លោក សម រង្ស៊ី អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ © សហការី
ផ្សាយពាណិជ្ជកម្ម

លើសពីយុទ្ធនាការ​មនុស្សធម៌ ការ​លក់ប័ណ្ណនាឡិកាដៃ​ របស់ លោក សម រង្ស៊ី ត្រូវបាន​សារព័ត៌មានអន្តរជាតិមួយ​ឈ្មោះ Time Tide ពិព័ណនាថាជាយុទ្ធសាស្ត្រនយោបាយ សំដៅឆ្ពោះទៅកាន់ លោក ហ៊ុន សែន ដោយសារតែនាឡិកាប្រណិតៗជាច្រើនគ្រឿងរបស់ប្រមុខរដ្ឋាភិបាលខ្មែរ មានតម្លៃសរុបរាប់លានដុល្លារ នៅពេលដែលប្រជាពលរដ្ឋខ្មែរកំពុងតែខ្វះស្បៀងអាហារ។ សារព័ត៌មានដដែលនេះ បានហៅ​យុទ្ធនាការ​របស់​លោក សម រង្ស៊ី ថាជាយុទ្ធនាការមួយផ្តល់រូបភាពនយោបាយដ៏ល្អសម្រាប់គណបក្សប្រឆាំង ដែលប្រមូលបានថវិការាប់ម៉ឺនដុល្លារ ដើម្បីយកទៅជួយប្រជាពលរដ្ឋខ្មែរ។

បើតាមអតីត​ប្រមុខ​បក្សប្រឆាំង ប័ណ្ណនាឡិកាដៃ តម្លៃ៥ដុល្លារ ក្នុង​មួយ​សន្លឹកនេះ គឺដាក់លក់អត់មានកំណត់ទេ គឺលក់រហូតដល់ថ្ងៃចាប់ឆ្នោតផ្សងសំណាង សម្គាល់លេខប័ណ្ណ របស់អ្នកដែលនឹងទទួលបាននាឡិកាម៉ាក​​ (Casio) របស់លោក សម រង្ស៊ី ជានិមិត្តរូប នៅថ្ងៃ ០៦ មិថុនា ២០២១។

លោក សម រង្ស៊ី ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងប្រទេសបារាំង បានចាប់ផ្តើមធ្វើយុទ្ធនាការលក់បណ្ណនាឡិកាដៃរបស់ខ្លួន ចាប់តាំងពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។ គឺជាយុទ្ធនាការក្រោម​​រូបភាពប្រមូលប្រាក់​ទៅទិញស្បៀងអាហារជូនដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងខ្វះខាត ក្នុងគ្រារដ្ឋាភិបាលបានបិទខ្ទប់ភូមិរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល នាពេលកន្លងមក និងចំពោះជនដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩។

យុទ្ធនាការនេះ ​គឺមិនមែនជាចៃដន្យនោះឡើយ ពោលធ្វើឡើងក្រោយពីអភិបាលរងម្នាក់​នៅរាជធានីភ្នំពេញ បានចំអក​ថា ​ក្រុម​ប្រឆាំងមិន​បានជួយ​លុ​​​យសូម្បីតែ​មួយ​រៀល​ រួមទាំង​កម្លាំង​ ដល់ប្រជាជន ខណៈ​រដ្ឋាភិ​បាល​ខំ​ប្រឹង​ប្រែងទប់​ស្កាត់ការឆ្លងជំ​ងឺកូវីដ​១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ