អានតួអត្ថបទ
កម្ពុជា-កូវិដ១៩

លោកនាយករដ្ឋមន្រ្តីស្នើឲ្យចៅហ្វាយខេត្តទូទាំងប្រទេសយកសំណាកនិងធ្វើចត្តាឡីស័កលើជនណាសង្ស័យមានកូវីដ១៩

លោកនាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​តាមរយៈ​សារសម្លេង​លើបណ្តាញ​សង្គម​តេឡេក្រាម​នៅថ្ងៃព្រហស្បតិ៍​នេះ ​បានបញ្ជាឲ្យ​ចៅហ្វាយ​ខេត្តទូទាំងប្រទេស​ធ្វើការប្រែសម្រួល​សារាចរណែនាំ​ពីវិធានការ​រដ្ឋបាល​រឹតបន្តឹង​ការធ្វើដំណើរ​ឆ្លងកាត់​ភូមិសាស្រ្ត​ខេត្តរបស់ប្រជាពលរដ្ឋ​នៅក្នុងខេត្ត​របស់ខ្លួន​ ដោយកំណត់​មិនឲ្យ​មានការធ្វើចត្តាឡីស័ក​ចំនួន១៤ថ្ងៃ​ លើប្រជាពលរដ្ឋ​គ្រប់រូបនោះទេ​។ ​លោកនាយក​រដ្ឋមន្រ្តី ​បានគូសបញ្ជាក់ថា ​ការកំណត់​ឲ្យធ្វើចត្តាឡីស័ក​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់ដែលឆ្លងកាត់​ខេត្តមួយទៅខេត្តមួយទៀត​ គឺមិនខុសអ្វី​ពីការបិទខ្ទប់​ដែលរដ្ឋាភិបាល​ធ្លាប់ធ្វើនាពេលកន្លងមក​នោះទេ​។​ បើតាមលោក​ប្រមុខរដ្ឋាភិបាល​ ចៅហ្វាយខេត្ត​ទាំងអស់​ត្រូវកែប្រែសារាចរ​ដែលដាក់ចេញ​រួចជាបន្ទាន់​ និងដាក់វិធានការ​យកសំណាក​ និងធ្វើចត្តាឡីស័ក​លើជនណា​ដែលសង្ស័យថា​មានជំងឺកូវីដ១៩​ប៉ុណ្ណោះ​។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា © Internet
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ