អានតួអត្ថបទ
កម្ពុជា-វ៉ាក់សាំងកូវីដ១៩

លោកស្រី ឱ វណ្ណឌីន៖ បញ្ឈប់ផ្តល់វ៉ាកសាំងជូនអ្នកខាងក្រៅបញ្ជីអទិភាពនៅក្នុងក្របខណ្ឌរដ្ឋ

លោកស្រី​វេជ្ជបណ្ឌិត​ ឱ វណ្ណឌីន ​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​កម្ពុជា​ តាម​រយៈ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ Telegram ​នៅ​រសៀល​នេះ​ បាន​ដាស់​តឿន​ប្រធាន​អនុគណៈកម្មាការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ១៩​នៅ​តាម​ក្រសួង​ស្ថាប័ន​មួយ​ចំនួន​ ឲ្យ​បញ្ឈប់​ការ​ផ្តល់​វ៉ាកសាំង​ជូន​អ្នក​ខាង​ក្រៅ​ដែល​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​អាទិភាព​។ សេចក្តី​ក្រើន​រំព្ញក​នេះ​ ធ្វើឡើង​បន្ទាប់​ពី​លោកស្រី​សង្កេត​ឃើញ​ថា​ មាន​ការ​ចាក់​វ៉ាក់សាំង​ខុស​គោលការណ៍​របស់​រដ្ឋាភិបាល​។ លោកស្រី ​ឱ វណ្ណឌីន ​បាន​ដាក់​បញ្ជា​យ៉ាង​ដាច់ខាត់​ ទៅ​កាន់​ប្រធាន​អនុគណៈកម្មាការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ១៩​នៅ​តាម​ក្រសួង​ស្ថាប័ន​ទាំង​អស់​ ចាប់​ពី​ថ្ងៃ​ទី​៥​មេសា​ស្អែក​នេះ​តទៅ ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ចាក់​វ៉ាក់សាំង​ដល់​បុគ្គល​ណា​ផ្សេង​ក្រៅ​ពី​មន្ត្រី​រាជការ​ស៊ីវិល​ដែល​ស្ថិត​នៅ​ក្នុង​ក្របខណ្ឌ​ក្រសួង​សម៉ី​នោះ​ទេ​។ លើស​ពី​នេះ ​ប្រធាន​អនុគណៈកម្មាការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ១៩​នៅ​តាម​ក្រសួង​ស្ថាប័ន​នោះ​ គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​មុខ​នៃ​ការ​ខ្វះខាត​វ៉ាក់សាំង​សម្រាប់​បុគ្គលិក​មន្ត្រី​រាជការ​របស់​ខ្លួន​ ក្នុង​ករណី​ពិនិត្យ​ ឃើញ​ថា​ចំនួន​អ្នក​ចាក់​វ៉ាក់សាំង​នៅ​តាម​ក្រសួង​គ្រប់​ទៅ​តាម​របាយការណ៍​។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល © សហការី
ផ្សាយពាណិជ្ជកម្ម
02:46

សូមស្តាប់ប្រសាសន៍លោកស្រី ឱ វណ្ណឌីន

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ