អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

របាយការណ៍៖ កម្ពុជានឹងបាត់បង់តុល្យភាពពាណិជ្ជកម្មទំនិញប្រមាណ២ពាន់លាន ក្រោយមានRCEP

តុល្យភាព​ពាណិជ្ជកម្ម​កម្ពុជា​នឹងបាត់បង់​ចំណូល​ក្នុងរង្វង់​ទឹកប្រាក់​ប្រមាណ២.៣ពាន់លាន​ដុល្លារ ​ដោយសារតែ​កិច្ចព្រមព្រៀង​ភាពជាដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុងតំបន់​។​ នេះបើតាម​របាយការណ៍​ស្រាវជ្រាវ​របស់​លោកស្រី​ Rashmi Banga ​មន្រ្តីជាន់ខ្ពស់​ផ្នែកសេដ្ឋកិច្ច​នៃអង្គការ​សហប្រជាជាតិ​ស្តីពី​ពាណិជ្ជកម្ម​ និងការអភិវឌ្ឍ ​ចេញផ្សាយ​នៅខែមីនានេះ​។​ បើតាម​របាយការណ៍​ការបាត់បង់​តុល្យភាព​ពាណិជ្ជកម្ម​ បណ្តាលមកពី​ការនាំចូល​ទំនិញ​មានការកើនឡើង​ហួសពីការនាំចេញ​ទំនិញ​។

ការនាំចូលទំនិញ (រូបតំណាង)
ការនាំចូលទំនិញ (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

មិនត្រឹមតែកម្ពុជាដែលនឹងអាចបាត់បង់តុល្យភាពពាណិជ្ជកម្មទេ ក៏ប៉ុន្តែប្រទេសក្នុងតំបន់អាស៊ានទាំងមូលក៏នឹងបាត់បង់តុល្យភាពពាណិជ្ជកម្មក្នុងរង្វង់ទឹកប្រាក់ពាណិជ្ជកម្ម ៨.៥ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ក្នុងនោះកម្ពុជាឈរនៅលំដាប់ទី២ បន្ទាប់ពីម៉ាឡេស៊ី ដែលនឹងបាត់បង់តុល្យភាពពាណិជ្ជកម្ម ប្រមាណ៤ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ចំណែកឯតុល្យភាពទំនិញនៅប្រទេសថៃ វៀតណាម ភូមា នឹងរងផលប៉ះពាល់ត្រឹមកន្លះលានដុល្លារក្នុងមួយឆ្នាំ។ នេះបើតាមរបាយការណ៍ស្រាវជ្រាវ។

បើតាមរបាយការណ៍ ការបាត់បង់តុល្យភាពពាណិជ្ជកម្មក្នុងតំបន់អាស៊ាន កើតឡើងដោយសារការកើនឡើងនៃការនាំចូលទំនិញតាមប្រទេសនីមួយៗ និងការធ្វើពិពធកម្មពាណិជ្ជកម្មនៅក្នុងក្របខណ្ឌនៃការនាំចេញចូលទំនិញតាមបណ្តាប្រទេសជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ RCEP។ បើតាមរបាយការណ៍បានបង្ហាញទៀតថា ការកើនឡើងនៅការនាំចូលទំនិញចូលមកកម្ពុជាតាមរយៈកិច្ចព្រមព្រៀងRCEP មានដូចជា សំលៀកបំពាក់ គ្រឿងចក្រ គ្រឿងម៉ាស៊ីនអគ្គិសនី និងឧបករណ៍មេកានិចមួយចំនួនធំ។

តាមរយៈកិច្ចព្រមព្រៀងRCEP នេះដែរ របាយការណ៍បានបញ្ជាក់ថា ការនាំចេញទំនិញពីប្រទេសក្នុងតំបន់អាស៊ាននឹងមានធា្លក់ចុះជាបន្តបន្ទាប់ទៀត ហើយប្រទេសមិនស្ថិតក្នុងតំបន់អាស៊ាន ដូចជាជប៉ុននឹងមានការកើនឡើងការនាំចេញបន្តទៀត ក្នុងរង្វង់ទឹកប្រាក់១៤ពាន់លានដុល្លារ ចិន ៦.៥ពាន់លានដុល្លារ និងកូរ៉េខាងត្បូង ៣.៤ពាន់លានដុល្លារក្នុងមួយឆ្នាំ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ