អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រុមចោរចាប់ជំរិតបរទេស១៤នាក់ដែលបន្លំខ្លួនធ្វើជាគ្រូពេទ្យចុះយកសំណាក ត្រូវបានចាប់ខ្លួន

ជនបរទេស​សរុប​១៤នាក់​ដែលបានបន្លំខ្លួន​ធ្វើជាក្រុមគ្រូពេទ្យ​ចុះយកសំណាក​ ចាប់ជំរិត​ទារប្រាក់ពី​ជនជាតិចិន​នៅក្នុងទឹកដី​កម្ពុជា​ ត្រូវបានចាប់ខ្លួន​ ដោយក្រុមកម្លាំង​សមត្ថិកិច្ច​ចម្រុះ​នៅ​ថ្ងៃទី​២៥ ខែមីនា។  បើតាមស្នងការ​ដ្ឋានគរបាលជាតិ ​បច្ចុប្បន្ន​ជនសង្ស័យ​ដែលជាជនបរទេស​ទាំង​១៤នាក់នេះ ​កំពុងស្ថិតនៅក្នុង​ដំណាក់​កាលសាកសួរ ​និងកសាងសំណុំរឿង​តាមនិតិវិធី​​។

ជនបរទេសទាំង១៤នាក់ដែលបានបន្លំខ្លួនធ្វើជាក្រុមគ្រូពេទ្យចុះយកសំណាក ចាប់ជំរិតទារប្រាក់
ជនបរទេសទាំង១៤នាក់ដែលបានបន្លំខ្លួនធ្វើជាក្រុមគ្រូពេទ្យចុះយកសំណាក ចាប់ជំរិតទារប្រាក់ © សហការី
ផ្សាយពាណិជ្ជកម្ម

តាមរយៈ​គេហទំព័រផ្លូវការរបស់​ស្នងការដ្ឋានគរបាលជាតិ លោកវរសេនីយ៍ឯក អេង សោភា ដែលជា​ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៅថ្ងៃទី​២៦មីនានេះ បានឲ្យដឹងថា​ សំណុំរឿងឧក្រិដ្ឋកម្មបន្លំចុះយកសំណាក​មិនធ្លាប់មានបែបនេះ ត្រូវបាន​សមត្ថកិច្ចឃាត់ខ្លួន​ជនសង្ស័យ​បរទេស​ចំនួន ១៤នាក់ ក្នុងនោះមានជនជាតិចិន ០៧នាក់ និងជនជាតិវៀតណាម ០៧នាក់។  

លោកវរសេនីយ៍ឯក បានឲ្យដឹងទៀតថា កាលពី​យប់ថ្ងៃ​​ទី២០មីនា ក្រុមចោរចាប់ជំរិតខាងលើ បានចូលទៅចាប់​ជនរងគ្រោះដែល​ជាជនជាតិចិន ស្នាក់នៅ​សណ្ឋាគារ​ព្រីនស៍​ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ និងដោយបាន​ប្រើល្បិចបន្លំធ្វើ​ជា​ក្រុម​គ្រូពេទ្យ​ចុះមកយកសំណាកពីជនរងគ្រោះ។

ក្រោយមក ក្រុមចោរទាំងនោះ ​បាននាំ​ជនរងគ្រោះ​ទៅបង្ខាំងទុក​នៅសណ្ឋាគារ​ SKAYLINE នៅក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយជម្រិតទារប្រាក់ចំនួន ៣ម៉ឺនដុល្លារអាមេរិក ជាថ្នូរទៅនឹ​ងការដោះលែង។ ​

លោកវរសេនីយ៍ឯក អេង សោភា បន្តថា ក្រុមកម្លាំងសមត្ថកិច្ច​ចម្រុះ បាន​ស្រាវជ្រាវឈានទៅដល់​ការឃាត់ជនសង្ស័យ​​នៅសណ្ឋាគារប៉ូស៊ីកាណូប៊ូទិក សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ អមដោយវត្ថុតាងមួយចំនួនដូចជា រថយន្តម៉ាកស្តារិកមួយ​គ្រឿង ដែលជា​រថយន្តធ្វើសកម្មភាព ខ្នោះដៃចំនួន០៣គូរ ដំបងឆក់០១ កាំបិតកៃ០៤ និង​ដំបងដែករលាស់ចំនួន​០៤ផងដែរ​៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ