អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

កម្ពុជាត្រៀមសុនខ១០ក្បាលហ្វឹកហ្វឺនជំនាញស្វែងរកអ្នកផ្ទុកវីរុសកូវីដ១៩

លោកហេង រតនា​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា ​ថ្លែងប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ RFI​ នៅថ្ងៃទី២៥​ ខែមីនានេះថា ​ការត្រៀមសុនខ​១០ក្បាលហ្វឹកហ្វឺន​ជំនាញ​ស្វែងរកអ្នកផ្ទុក​វីរុសកូវីដ១៩​ កំពុង​ស្ថិតក្នុង​ដំណាក់កាលទី១​.គឺការស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​បច្ចេកទេស​។​ ទម្រាំនឹង​សម្រេចបាន​លទ្ធផល​ជោគជ័យនេះ ​គឺត្រូវការឆ្លងកាត់​ដំណាក់កាល​២ធំ​ៗទៀត។​

សុនខដែលត្រូវបានហ្វឹកហ្វឺនជំនាញស្វែងរកអ្នកផ្ទុកវីរុសកូវីដ១៩
សុនខដែលត្រូវបានហ្វឹកហ្វឺនជំនាញស្វែងរកអ្នកផ្ទុកវីរុសកូវីដ១៩ © សហការី
ផ្សាយពាណិជ្ជកម្ម
02:07

សូមស្តាប់ប្រសាសន៍លោក ហេង រតនា រៀបចំជូនដោយហេង សុខនី៖

សូមរម្លឹកជូនថា​ កាលពីសប្តាហ៍មុនប្រទេសថៃ បានទទួលជោគជ័យក្នុងការបង្ហាត់សត្វសុនខឱ្យ​ហិត​រក​អ្នកជំងឺកូវីដ-១៩ដែល​​មិនទាន់​ចេញ​រោគ​សញ្ញា​។ ក្រៅពីនោះក៏មានប្រទេសមួយចំនួនទៀត ដូចជា​ អាល្លឺម៉ង់​ ហ្វាឡង់​ អូស្ត្រាលី រុស្សី ​ ជាដើម បានប្រើប្រាស់សុនខជាជំនួយហិតរកអ្នកផ្ទុកវីរុសកូរ៉ូណាផងដែរ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ