អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

កូវីដ-១៩៖ មេដឹកនាំសហជីពស្នើសុំរដ្ឋាភិបាលផ្អាកការប្រារព្ធធ្វើបុណ្យចូលឆ្នាំខ្មែរនៅខែមេសា

នៅសល់​មិនដល់​១ខែទៀតទេ ​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិខ្មែរ​នឹងឈានចូល​មកដល់​។ ​ ឆ្លៀតក្នុង​ឱកាសនេះ ​សម្ព័ន្ធសហជីពជាតិ ​កាលពីថ្ងៃទី​១៧ខែមីនា ​បានដាក់​លិខិត​មួយច្បាប់​ទៅកាន់​ក្រសួង​ការងារ​ ដើម្បីសុំ​អន្តរាគមន៍ពី​រដ្ឋមន្ត្រីក្រសួង​ការងារ​ស្នើសុំ​គោលការណ៍​ពិសេស ​ពីប្រមុខរដ្ឋាភិបាល ​ផ្អាកការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ។ ​លោក ​ហ្វា សាលី ​ប្រធាន​សម្ព័ន្ធសហជីពជាតិ​ បានថ្លែង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ RFI​ នៅថ្ងៃសុក្រ​នេះថា ​ការស្នើសុំ​របស់​សហជីព​លោក​ទៅក្រសួង​ដូច្នេះ ​ក៏ព្រោះតែ​លោកយល់ថា ​ស្ថានភាព​នៃការឆ្លងរាលដាល​ជំងឺកូវីដ-១៩​ នៅមិនទាន់​ថមថយ​នៅឡើយ​។​ តាមលោក​ ហ្វា សាលី ​ការអនុញ្ញាត​ឲ្យមានបុណ្យចូលឆ្នាំ ​ហើយកម្មករ​បានឈប់សម្រាក​ទៅជួបជុំគ្នា ​នៅឯ​ស្រុកកំណើត​ គឺមាន​ហានិភ័យខ្ពស់​ក្នុងការឆ្លង​ជំងឺកូវីដ-១៩ ​ជាងការ​ផ្តល់ឲ្យ​ពួកគេ​បន្ត​ធ្វើការ​នៅក្នុងរោងចក្រ​។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ © សហការី
ផ្សាយពាណិជ្ជកម្ម
01:48

សូមស្តាប់ការលើកឡើងរបស់លោក ហ្វា សាលី៖

សូមរំលឹកថា កាលពីខែមេសាឆ្នាំ២០២០ ប្រទេសកម្ពុជាក៏បានសម្រេចផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរម្តងហើយ ដោយហេតុផលព្រួយបារម្ភពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដោយលើកការឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរទៅខែផ្សេងវិញ។ ដោយឡែកនៅឆ្នាំនេះ អ្នកសហជីព និងអ្នកតាមដានសង្គមមើលឃើញថាស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ កាន់តែធ្ងន់ធ្ងរទៅសម្រាប់ប្រទេសកម្ពុជា គឺធ្ងន់ធ្ងរជាងរយៈពេលដូចគ្នាកាលពីឆ្នាំទៅវិញទៅទៀត៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ