អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

កម្ពុជា​មាន​អ្នក​ស្លាប់​ដំបូង​ដោយ​សារ​ជំងឺ​កូវីដ​១៩

ជាង​មួយ​ឆ្នាំ​បន្ទាប់​ពី​រក​ឃើញ​ករណី​កូវីដ​១៩ កម្ពុជាបាន​ប្រកាស​ពី​ករណី​ស្លាប់​ដំបូង ដោយ​សារ​ជំងឺ​កូវីដ១៩ នៅ​ថ្ងៃ​ព្រហស្បតិ៍ទី​១១​មីនា​នេះ​។

មេរោគ​កូរ៉ូណាថ្មី
មេរោគ​កូរ៉ូណាថ្មី © Reuters
ផ្សាយពាណិជ្ជកម្ម

ក្រសួង​សុខាភិបាល​កម្ពុជា​បាន​បញ្ជាក់​ពី​ករណី​ស្លាប់​នេះ តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ ចេញ​ផ្សាយ​កាល​ពី​ប៉ុន្មាន​នាទី​មុន​នេះ​ថា អ្នក​ស្លាប់​ជា​បុរស​ជនជាតិ​ខ្មែរ អាយុ​៥០​ឆ្នាំ បាន​ទទួល​មរណភាព​ដោយ​សារ​ជំងឺ​កូវីដ​១៩ នា​វេលា​ម៉ោង​១០​និង​៤០​នាទី ព្រឹក​ថ្ងៃ​ទី​១១​មីនា​នេះ​។

បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​ដែល​ស្លាប់ មាន​ទី​លំនៅ​នៅ​សង្កាត់​ចាក់​អង្រែ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ ជា​អ្នក​បើក​បរ​ឲ្យ​ថៅកែ​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ ដែល​មាន​ផ្ទុក​ជំងឺ​កូវីដ​១៩​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ និង​ត្រូវ​បាន​រក​ឃើញ​ថា មានផ្ទុក​ជំងឺ​កូវីដ​១៩ នៅ​ថ្ងៃ​ទី​២៧​កុម្ភៈ​កន្លង​ទៅ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ