អានតួអត្ថបទ
កម្ពុជា កូវីដ១៩

អាជ្ញាធរខេត្តព្រះសីហនុអំពាវនាវកុំមានការចល័តមនុស្សចេញចូលក្នុងខេត្តនេះ

រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ​បាន​ចេញ​សេចក្តី​អំពាវនាវ​មួយ​កាលពី​ម្សិលមិញ​ កុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​និង​ជនបរទេស​ដែល​កំពុង​រស់នៅ​ខេត្ត​ទេសចរណ៍មួយនេះ​ធ្វើ​ការ​ចល័ត​ពី​តំបន់​មួយទៅតំបន់មួយទៀត ​ឬពីខេត្ត​ជាប់​មាត់​សមុទ្រនេះ​ទៅ​ភ្នំពេញ និង​ខេត្ត​នានា និង​មិនឲ្យពលរដ្ឋមកពីខេត្តនានា និងភ្នំពេញចូលទៅ​ខេត្ត​ព្រះសីហនុ​​ឡើយ។ ការ​អំពាវនាវ​យ៉ាងដូច្នេះ ដោយសារតែ​នៅខេត្ត​ព្រះ​សីហនុ​ បានរក​ឃើញ​អ្នក​ឆ្លង​កូវី១៩​កើន​ឡើង​ដល់​៣០​នាក់​ពាក់​ព័ន្ធ​នឹង​«ព្រឹត្តិការណ៍សហគមន៍២០​កុម្ភៈ» ​ពោល​ជាប់លំដាប់​ថ្នាក់ទី២​បន្ទាប់ពីរាធានីភ្នំពេញ។

អគារកាស៊ីំណូនៅខេត្តព្រះសីហនុ
អគារកាស៊ីំណូនៅខេត្តព្រះសីហនុ © Popular Magazine
ផ្សាយពាណិជ្ជកម្ម

នៅចំពោះ​មុខ​បញ្ហាប្រឈម​នៃការ​ឆ្លង​រាលដាល​កូវីដ​១៩​ទៅ​ក្នុង​សហគមន៍នេះ រដ្ឋបាលខេត្ត​ព្រះ​សីហនុ​ បានផ្អាក​អាជីវកម្ម​យ៉ាងតិច​១៦​កន្លែង​ដែល​ភាគ​ច្រើន​ជាអាជីវកម្មរបស់ជនជាតិចិន។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មានរបស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ។

បើតាម​អាជ្ញាធរ​ខេត្ត​ទេសចរណ៍មួយនេះ ក៏នៅមាន​ម្ចាស់​អាជីវកម្ម​មួយចំនួន​ទៀត​បាន​ស្ម័គ្រ​ចិត្ត​ផ្អាក​ដំណើរ​ការ​របស់​រួមមានសណ្ឋាគារ​ចំនួន​១០​កន្លែង​ កាស៊ីណូចំនួន​៦ ទីតាំង រមណីដ្ឋាន ១កន្លែង ភោជនីយដ្ឋាន​១​កន្លែង និង​ទីតាំង​គុជអាស៊ី១​កន្លែង។ លើសពីនេះ​ក៏មានការ​បិទ​សាលា​រៀន​ចំនួន​២ ​ក្រុង និង​ស្រុក គឺនៅក្រុង​ព្រះ​សីហនុ និងនៅស្រុក​ស្ទឹងហាវ។ នេះជាការ​បញ្ជាក់​បន្ថែម​របស់​លោក ឃាង ភារម្យ ជាអ្នកនាំពាក្យ​សាលា​ខេត្ត​។

នៅក្នុង​ចំណោម​អ្នក​ពាក់​ព័ន្ធ​ចំនួន​៤១១៩​នាក់​ដែលត្រូវ​បានធ្វើ​តេស្ត​គឺ​មានមនុស្ស​ចំនួន​៣០​នាក់​ត្រូវ​បាន​រក​ឃើញ​ថា មានឆ្លង​កូវីដ១៩​ គិតត្រឹម​ថ្ងៃទី២៧​កុម្ភៈ។​

ដោយសារ​កំណើន​អ្នក​ឆ្លង​កូវីដ១៩​មានការ​កើនឡើង​គួរឲ្យ​ព្រួយ​បារម្ភ​ អាជ្ញាធរ​ខេត្ត​ទេសចរណ៍​មួយនេះ បានចេញសេចក្តី​អំពាវនាវ​មួយ​ កុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​និង​ជនបរទេស​ដែល​កំពុង​រស់នៅ​ខេត្ត​ទេសចរណ៍មួយនេះ​ធ្វើ​ការ​ចល័ត​ពី​តំបន់​មួយទៅតំបន់មួយទៀត ​ឬពីខេត្ត​ជាប់​មាត់​សមុទ្រនេះ​ទៅ​ភ្នំពេញ និង​ខេត្ត​នានា និង​មិនឲ្យពលរដ្ឋមកពីខេត្តនានា និងភ្នំពេញចូលទៅ​ខេត្ត​ព្រះសីហនុ​​ឡើយ។

លោក ឃាង ភារម្យ បានគូសបញ្ជាក់ថា នេះជាវិធានការ​ចាំបាច់​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃជំងឺ​កូវីដ១៩ទៅក្នុង​សហគមន៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ