អានតួអត្ថបទ
កម្ពុជា កូវីដ១៩

វ៉ាក់សាំងបង្ការកូវីដ១៩ ផលិត​នៅ​​ឥណ្ឌានឹង​មក​ដល់​កម្ពុជា​នៅ​ដើម​ខែមីនា

វ៉ាក់សាំងអាស្ត្រាហ្សឺណិកា (AstraZeneca) ចំនួន ៣២៤ ០០០ដូស នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២ ខែមីនា ខាងមុខនេះ។ នេះបើតាមមការបញ្ជាក់របស់ក្រសួងសុខភិបា នៅថ្ងៃទី២៨ ខែកុម្ភៈនេះ។ វ៉ាក់សាំងនេះ ទទួលបានអាជ្ញាបណ្ណផលិតដោយវិទ្យាស្ថានសេរ៉ុម(Serum Institute)របស់ប្រទេសឥណ្ឌា។

វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ដែលទទួលអាជ្ញាបណ្ឌផលិតដោយប្រទេសឥណ្ឌា
វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ដែលទទួលអាជ្ញាបណ្ឌផលិតដោយប្រទេសឥណ្ឌា Joel Saget AFP/Archivos
ផ្សាយពាណិជ្ជកម្ម

វ៉ាក់សាំង ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ គឺជាចំនួនវ៉ាក់សាំងលើកដំបូង ដែលផ្តល់ជាជំនួយឲ្យប្រទេសកម្ពុជាពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ហើយ​វ៉ាក់សាំងក្នុងបរិមាណដទៃទៀតនឹងបន្តដឹកជញ្ជូនមកកម្ពុជាជាបន្តបន្ទាប់ នៅពេលក្រោយទៀតជាដំណាក់ៗ នៅក្នុងឆ្នាំ២០២១នេះ។ នេះបើតាមសេចក្តី ប្រកាសព័ត៌មានរួមរបស់ក្រសួងសុខាភិបាលកម្ពុជា អង្គការសុខភាពពិភពលោក និងអង្គការយូនីសែហ្វប្រចាំកម្ពុជា នៅថ្ងៃទី២៨ ខែកុម្ភៈនេះ។

បើតាមក្រសួងសុខាភិបាល វ៉ាក់សាំងទាំងនេះ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅវេលាម៉ោង៧ និង៥០នាទីយប់ ថ្ងៃទី២ ខែមីនា ខាងមុខនេះ។ មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជានឹងធ្វើជាតំណាងក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងទាំងនេះ ពីសំណាក់លោកស្រីវេជ្ជបណ្ឌិត លី អាលែន តំណាងអង្គការសុខភាពពិភពលោកនៅកម្ពុជា និង លោកស្រី ហ្វូរុក ហ្វូយូហ្សាត តំណាងអង្គការយូនីសេហ្វនៅកម្ពុជា។

សូមជម្រាបជូនថា មជ្ឈមណ្ឌលកូវ៉ាក់ គឺជាកិច្ចខិតខំប្រឹងប្រែងសកល ដែលពុំធ្លាប់មានពីមុនមក ដើម្បីជួយសម្របសម្រួលផ្តល់ឲ្យប្រទេសទាំងអស់ក្នុងពិភពលោក នូវសមភាពទទួលបានវ៉ាក់សាំងប្រកបដោយសុវត្ថិភាព ដើម្បីការពារជំងឺកូវីដ១៩ ឲ្យបានឆាប់តាម ដែលអាចធ្វើទៅបាន។ គម្រោង​ចែកចាយ​វ៉ាក់សាំង​ដល់​បណ្តាក្រុម​ប្រទេស​ក្រីក្រ​ តាម​យន្តការ​កូវ៉ាក់​របស់​អង្គការ​សុខភាព​ពិភពលោក ត្រូវបាន​ចាប់ផ្តើម​ឡើងនៅថ្ងៃពុធ ទី២៤ កម្ភៈ ២០២១។ ហ្កាណា​ បានក្លាយជា​ប្រទេស​ទី​មួយ​ដែល​ទទួល​បាន​វ៉ាក់សាំង​កូវីដ១៩​ តាមរយៈ​យន្តការ​នេះ​។

រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី០៧ កុម្ភៈ កន្លងទៅ ក៏បានទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ចំនួន៦០ម៉ឺនដូស ជាជំនួយរបស់រដ្ឋាភិបាលចិន ឈ្មោះថាស៊ីណូហ្វាម។ រដ្ឋាភិបាលកម្ពុជា បានបែងចែកវ៉ាក់សាំងនោះជា២ ដោយឲ្យទៅខាងក្រសួងការពារជាតិចំនួន៣០ម៉ឺនដូស ដើម្បីចាក់ជូនដល់កងកម្លាំងយោធា និងឲ្យទៅខាងក្រសួងសុខាភិបាលចំនួន៣០ម៉ឺនដូស ដើម្បីចាក់ជូនឥស្សរជនធំៗ ក្រុមគ្រូពេទ្យ កងកម្លាំងនគរបាល ព្រមទាំងក្រុមអ្នកសារព័ត៌មាន។

កម្ពុជាបានចាប់ផើ្តមយុទ្ធនាការ ចាក់វាក់សាំងបង្ការកូវីដ១៩ លើកដំបូង កាលពីថ្ងៃទី១០ ខែកុម្ភៈ។ បើតាមលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែកុម្ភៈនេះ ក្រសួងបានពង្រីកទីតាំងចាក់វ៉ាក់សាំងដល់គ្រប់រាជធានី-ខេត្តទាំង២៥ ហើយដើម្បីជំរុញការចាក់វ៉ាក់សាំងឲ្យមានវិសាលភាពកាន់តែទូលាយ ទីតាំងចាក់វ៉ាក់សាំងទាំងអស់ត្រូវបន្តចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋតាមក្រុមមនុស្សរៀងរាល់ថ្ងៃ ទាំងចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកផ្លូវការ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ