អានតួអត្ថបទ
កម្ពុជា-សង្គម

សន្តិសុខ២នាក់ ប្រឈមនឹងការដាក់ទោសតាមអនុក្រឹត្យថ្មី បន្ទាប់ពីពាក់ព័ន្ធនឹងការដោះលែងអ្នកធ្វើចត្តាឡីស័ក

សន្តិសុខ​២​នាក់​ នៃ​សណ្ឋាគារ​សុខា​ភ្នំពេញ​ ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ​អះអាង​ថា​អាច​ប្រឈម​នឹង​ការ​ដាក់​ទោស​ បន្ទាប់​ពី​ពួកគេ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ដោះលែង​ស្ត្រី​ជនជាតិ​ចិន​ចំនួន​៤​នាក់​ពី​មណ្ឌល​ធ្វើ​ចត្តាឡីស័ក​កាល​ពី​សប្តាហ៍​កន្លង​ទៅ​។ លោក​ឧត្តមសេនីយ៍ឯក​ ស ថេត ​អគ្គស្នងការរង​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI​ នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ សមត្ថកិច្ច​នឹង​ចាត់​ការ​តាម​នីតិវិធី​ច្បាប់ ​ទៅលើ​សន្តិសុខ​ទាំង​ពីរ​នាក់​នេះ​ បន្ទាប់​ពី​ពួកគេ​បញ្ចប់​ចត្តាឡីស័ក​រយៈពេល​១៤​ថ្ងៃ​ នៅ​ទីតាំង​២​ផ្សេង​គ្នា​។ លោក​ថា​ពួកគេ​អាច​ប្រឈម​នឹង​ការ​អនុវត្តន៍​នូវ​អនុក្រឹត្យ​ថ្មី​ ដែល​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​កាល​ពី​ពេល​ថ្មីៗ​នេះ​។

លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ
លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ © FB
ផ្សាយពាណិជ្ជកម្ម
00:38

សូមស្តាប់ប្រសាសន៍លោកឧត្តមសេនីយ៍ឯក ស ថេត៖

សូមបញ្ជាក់ថា ​មាត្រា៨ នៃអនុក្រឹត្យ​ថ្មី​ ដែល​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​បន្ទាន់ ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី១៨ ខែកុម្ភៈ កន្លងទៅនេះ បាន​ចែងថា អ្នក​ដែល​ផ្តើម​គំនិត​ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយ​សម្រួល​ដោយចេតនា​ដល់​អ្នក​គេច​ចេញពី​កន្លែង​ធ្វើ​ចត្តាឡីស័​កនោះ និង​ត្រូវ​ទទួលរង​ការ​ពិន័យ​ជា​ប្រាក់​ចាប់ពី ១០ ០០០ ០០០ រៀល ដល់ ៥០ ០០០ ០០០ រៀល ដោយ​មិនទាន់​គិត​បញ្ចូល​ពី​ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត​នោះ​ឡើយ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ