អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ឃាង ភារម្យ៖ ការសែនចូលឆ្នាំចិននៅខេត្តព្រះសីហនុមិនសូវធំដុំ ខណៈសន្តិសុខមានសភាពល្អប្រសើរ

ខេត្ត​ព្រះសីហនុ​ ដែល​អ្នក​ទេសចរ​ប្រសិទ្ធនាម​ឲ្យ​ថា​ជា​ China Town ​នោះ ​ក៏​មិន​ខុស​ពី​ខេត្ត​-រាជធានី ​ដទៃ​ដែរ​ គឺ​ពលរដ្ឋ​ខ្មែរ ​ខ្សែស្រលាយ​ចិន​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​សែន​ព្រេន​ចូល​ឆ្នាំ​ចិន​ នៅ​តាម​គេហដ្ឋាន​របស់​គេ​រៀងៗ​ខ្លួន​។ លោក​ ឃាង ភារម្យ​ អ្នក​នាំ​ពាក្យ​សាលាខេត្ត​ព្រះសីហនុ ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI​ ថា​ការ​ប្រារព្ធ​ពិធី​សែន​ព្រេន​ចូល​ឆ្នាំ​ចិន​នៅ​ខេត្ត​ព្រះសីហនុ​ មិន​មាន​សភាព​ធំ​ដុំ​អ្វី​ទេ​។ ដោយឡែក​បញ្ហា​សន្តិសុខ​ វិញ​ លោក​ ឃាង ភារម្យ​ បញ្ជាក់​ថា​ អាជ្ញាធរ​បាន​គ្រប់គ្រង​ល្អ​ និង​បាន​ណែនាំ​៧​ចំណុច​ ដល់​សាធារណៈ​ជន​ ដើម្បី​បញ្ចៀស​ពី​ហានិភ័យ​នានា ​ដែល​បង្ក​ឡើង​ដោយ​សារ​ពិធី​សែន​បុណ្យ​ចូល​ឆ្នាំ​ចិន​។

លោក ឃាង ភារម្យ អ្នកនាំពាក្យខេត្តព្រះសីហនុ
លោក ឃាង ភារម្យ អ្នកនាំពាក្យខេត្តព្រះសីហនុ © FB
ផ្សាយពាណិជ្ជកម្ម
02:13

សូមស្តាប់ការលើកឡើងរបស់លោកឃាង ភារម្យ៖

សូមបញ្ជាក់ថា ការមិនមានភាពគគ្រឹងគគ្រេងនៅក្នុងពិធីសែនព្រេនចូលឆ្នាំចិន នៅខេត្តព្រះសីហនុ ត្រូវបានគេមើលឃើញថា អាចបណ្តាលមកពីជនជាតិចិនរាប់ម៉ឺននាក់ ដែលចូលមកវិនិយោគ និងបំពេញការងារនៅខេត្តព្រះសីហនុ បានចាកចេញទៅប្រទេសចិនស្ទើរអស់ ដើម្បីចូលរួមបុណ្យចូលឆ្នាំចិននៅទីនោះ។ មួយវិញទៀតស្ថានភាពកូវីដ១៩ ក៏ជាហេតុផលនៃការប្រារព្ធពិធីសែនព្រេនចូលឆ្នាំចិននេះ មិនបានធំដុំដូចមុនៗ។  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ