អានតួអត្ថបទ
កម្ពុជា

សហជីព៖ សុវត្ថិភាពចំណីអាហារមិនទាន់ស្របទៅតាមស្តង់ដារ ខណៈក្រសួងរៀបចំពីសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពចំណីអាហារ

​សុវត្ថិភាព​ចំណី​អាហារ​នៅ​កម្ពុជា​ មិន​ទាន់​ស្រប​ទៅ​តាម​ស្តង់​ដារ​សុវត្ថិភាព ទៅ​តាម​ការ​ចង់​បាន​របស់​ភ្ញៀវ​ទេសចរណ៍​នៅ​ឡើយ​ទេ និយាយ​ជា​រួម និង​និយាយ​ដោយ​ឡែក​សម្រាប់​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។  នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ ម៉ម រិទ្ធី ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​និយោជិក​វិស័យ​ទេសចរណ៍​សេវាកម្ម​កម្ពុជា នៅ​ថ្ងៃ​ទី​៧កុម្ភៈ​នេះ​។  

សហជីព៖ សុវត្ថិភាពចំណីអាហារមិនទាន់ស្របទៅតាមស្តង់ដារ ខណៈក្រសួងរៀបចំពីសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពចំណីអាហារ
សហជីព៖ សុវត្ថិភាពចំណីអាហារមិនទាន់ស្របទៅតាមស្តង់ដារ ខណៈក្រសួងរៀបចំពីសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពចំណីអាហារ © rfi
ផ្សាយពាណិជ្ជកម្ម

ការលើកឡើងរបស់លោក លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពកម្មករនិយោជិកវិស័យទេសចរណ៍និង​សេវាកម្មកម្ពុជា ខណៈដែលរដ្ឋាភិបាលកំពុង​ធ្វើសេចក្តីព្រាងច្បាប់ស្តីពី «សុវត្ថិភាពម្ហូបអាហារ»។ សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សុវត្ថិភាព​ម្ហូប​អាហារ ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ​២០២១។

 

បើតាមលោក ម៉ម រិទ្ធី សុវត្ថិភាពចំណីអាហារនៅកម្ពុជា​មិនទាន់ស្របទៅតាមស្តង់ដារ ដោយសារការលក់ម្ហូបអាហាររបស់​អាជីវករភាគច្រើនគឺគ្មានអនាម័យ​។ ម្ហូប​អាហារ​ដែល​មាន​អាម័យ​​មានតែអូតែលលំដាប់ស្តង់ដារតែប៉ុណ្ណោះ។ បន្ថែមពីនេះ បច្ចេកទេសរៀបចំនិងរស​​ជាតិនៅមានកម្រិតនៅឡើយ។ សំខាន់ជាងនេះទៀតនោះ ទីផ្សារតម្លៃម្ហូបគឺមានតម្លៃខ្ពស់​។

 

លោកបញ្ជាក់ថា មួយផ្នែកនៃបញ្ហានេះ បានទាញទម្លាក់ចំនួនភ្ញៀវ​​ទេសចរណ៍មកកម្ពុជា និងមិនអាច​ប្រជែ​ងជាមួយប្រទេស​ក្បែរខាងបាន។ ជាក់ស្តែងប្រទេសថៃត្រូវបានគេមើលឃើញថា ម្ហូប​អាហារ​មាន​ស្តង់ដារអនាម័យ គុណភាព និងតម្លៃសមរម្យ​។

 

ដោយ​ឡែក លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពកម្មករនិយោជិកវិស័យទេសចរណ៍សេវាកម្មកម្ពុជា លើកឡើងថា ការបង្កើតឡើងនូវច្បាប់នេះ គឺជារឿងល្អ ក៏ប៉ុន្តែរដ្ឋាភិបាលត្រូវជំរុញឲ្យមានការអនុវត្តច្បាប់នេះអោយបានត្រឹមត្រូវ និងមានតម្លារភាព។

 

សូមជម្រាបជូនថា សេចក្តីព្រាងច្បាប់សុវត្ថិភាពចំណីអាហារនេះ​ បានបញ្ញត្តិពីគោលបំណង បង្កើតប្រព័ន្ធសុវត្ថិភាពម្ហូបអាហារសម្រាប់ការពារសុខភាពមនុស្ស និងអ្នកប្រើប្រាស់ តាមរយៈការទប់ស្កាត់ ការគ្រប់គ្រង និងលុបបំបាត់ការបំពុល និងគ្រោះថ្នាក់ដែលបណ្តាលមកពីម្ហូបអាហារផងដែរ។

 

សេចក្តីព្រាងច្បាប់ស្តីពី​សុវត្ថិភាពអាហារនេះ​ ត្រូវបានរៀបចំឡើងក្នុងឆ្នាំ២០១៥ ដោយមាន១១ជំពូក ៥៣មាត្រា គ្របដណ្តប់លើម្ហូបអាហារទាំងកែច្នៃ និងមិនកែច្នៃដែលមានកំណត់ក្នុងច្បាប់ ព្រម​ទាំង​លើខ្សែចង្វាក់ផលិតកម្មម្ហូបអាហារទាំងមូល ស្របតាមគោលការណ៍សុវត្ថិភាពម្ហូបអាហារ ចាប់ពីកសិដ្ឋានដល់តុបរិភោគ។

 

ដើម្បី​លើកស្ទួយវិស័យម្ហូបអាហារនេះដែរ ក្រសួងការបរទេសកម្ពុជាថ្មីៗនេះ បានប្រកាសដាក់ឲ្យអនុវត្តនូវ «យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣» ដោយមានបញ្ជូល «ម្ហូបខ្មែរ» ជាផ្នែកមួយនៃការអនុវត្តការទូតសេដ្ឋកិច្ច និងជាការលើកកម្ពស់វប្បធម៌ខ្មែរនៅលើឆាកអន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ