អានតួអត្ថបទ
កម្ពុជា-សង្គម

សហជីព៖ កម្មករបាត់បង់ការងារធ្វើក្នុងវិស័យសហគ្រាស អាចមានចំនួនច្រើនជាង១០ម៉ឺននាក់

លោក​អាត់ ធន់ ​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​ ​(CCAWDU) និង​ជា​ប្រធាន​សហភាព​ការងារ​កម្ពុជា​(CLC) ​ថ្លែង​ថា​ កម្មករ​និយោជិត​បាត់បង់​ការងារ​ អាច​មាន​ចំនួន​ច្រើន​ជាង​១០​ម៉ឺន​នាក់​ ដោយសារ​មាន​ក្រុមហ៊ុន​ ឬ​រោងចក្រ​មួយ​ចំនួន​ មិន​បាន​ចុះ​បញ្ជី​ និង​រាយការណ៍​បិទ​ដំណើរការ​។ ការ​ថ្លែង​ឡើង​យ៉ាង​ដូច្នេះ ​គឺ​បន្ទាប់​ពី​រដ្ឋមន្រ្តី​ក្រសួង​ការងារ​បាន​គូស​បញ្ជាក់​ថា​ ឆ្នាំ​២០២០ ​មាន​សហគ្រាស​ចំនួន​ច្រើន​ជាង​ ១​ពាន់​សហគ្រាស​ បាន​បិទ​ និង​មាន​កម្មករ​និយោជិត​ ប្រមាណ​ជាង​១០​ម៉ឺន​នាក់​ បាត់បង់​ការងារ​ធ្វើ​។

លោក អាត ធន់
លោក អាត ធន់ © RFI
ផ្សាយពាណិជ្ជកម្ម
01:38

សូមស្តាប់ប្រសាសន៍លោកអាត់ធន់៖

សូមជម្រាបជូនថា កាលពីឆ្នាំ២០១៩ ក្នុងរយៈពេលដូចគ្នាឆ្នាំ២០២០ គឺមានសហគ្រាសចំនួន ៩៦៩ និងកម្មករនិយោជិតចំនួនជាង៨ម៉ឺននាក់ប៉ុណ្ណោះ បានបាត់បង់ការងារធ្វើ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ