អានតួអត្ថបទ
កម្ពុជា-នយោបាយ

បក្សថ្មីរបស់លោកអ៊ូ ច័ន្ទរ័ត្ន មិនអាចលេចចេញនៅចុងខែមករានេះបានតាមការគ្រោងទុក

គណបក្ស​ថ្មី​របស់​អតីត​អ្នក​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ លោក​អ៊ូ ច័ន្ទរ័ត្ន ឈ្មោះ​គណបក្ស «​កែ​ទម្រង់​កម្ពុជា​» មិន​អាច​លេច​ចេញ​ជា​រូប​រាង​ផ្លូវ​ការ​តាម​ការ​គ្រោង​ទុក​នៅ​ចុង​ខែ​មករា​នេះ​នោះ​ទេ​។ នេះ​បើ​តាម​អ្វី​ដែល​លោក​អ៊ូ ច័ន្ទរ័ត្ន បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​ថ្ងៃ​អាទិត្យ​នេះ ដោយ​លោក​បញ្ជាក់​ថា ភាព​យឺត​យ៉ាវ​នេះ ដោយ​សារ​បញ្ហា​ការ​សម្រេច​ជ្រើស​រើស​រូប​តំណាង (​ឡូហ្គោ​) និង​ឯកសារ​នានា​។​ ប៉ុន្តែ​លោក​អ៊ូ ច័ន្ទរ័ត្ន ប្តេជ្ញា​បង្ហាញ​រូបរាង​គណបក្ស​នេះ​ឲ្យ​បាន​នៅ​ដើម​ខែកុម្ភៈ ខណៈ​ពី​ខាង​លោក​កឹម សុខា និង​សកម្មជន​មួយ​ចំនួន​ធំ បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ការ​បង្កើត​គណបក្ស​ថ្មី​នេះ​។ 

លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ
លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ @សហការី
ផ្សាយពាណិជ្ជកម្ម

សូម​ស្តាប់ការ​លើកឡើងរបស់លោក អ៊ូ ច័ន្ទរ័ត្ន៖ (សម្លេង)

02:21

Sound-Ou-Chanrath-31-01-2021

ខ្ញុំសូមបញ្ជាក់ថា ការបង្កើត​រៀបចំបង្កើតគណបក្សនយោបាយថ្មី របស់លោក អ៊ូ ច័ន្ទរ័ត្ននេះ គឺដើម្បីចូលរួមការបោះឆ្នោតនៅក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣។ ប៉ុន្តែ លោក​អ៊ូ ច័ន្ទរ័ត្ន បានអះអាងថា គណបក្ស​នេះ បង្កើតឡើង គឺមិន​មានចេតនាប្រឆាំងនឹងក្រុមមន្រ្តីអតីតបក្សប្រឆាំងនោះឡើយ ពិសេស គឺលោក កឹម សុខា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ