អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោកស្រីមួរ សុខហួរ៖ ការបង្កើតបក្សថ្មីមិនផ្តល់ប្រយោជន៍ដល់ប្រជាធិបតេយ្យ និងមិនចំណេញដល់ពលរដ្ឋឡើយ

អនុប្រធាន​អតីត​គណបក្ស​សង្រ្គោះជាតិ​ លោកស្រី​មួរ សុខហួរ ​បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ការ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​របស់​លោក​អ៊ូ ច័ន្ទរ័ត្ន ​និង​មន្ត្រី​អតីត​បក្ស​ប្រឆាំង​ផ្សេង​ទៀត​ គឺ​មិន​បាន​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជាធិបតេយ្យ​ ​និង​មិន​ចំណេញ​ទាល់​តែ​សោះ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​។ ការ​លើកឡើង​របស់​លោកស្រី​មួរ សុខហួរ​នេះ​ គឺ​ស្រប​ពេល​ដែល​គណបក្ស​ថ្មី​«កែទម្រង់កម្ពុជា»​របស់​លោក​អ៊ូ ច័ន្ទរ័ត្ន ​កំពុង​ត្រូវ​បាន​រៀបចំ​ឯកសារ​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ និង​អាច​ប្រកាស​ជា​ផ្លូវការ​នៅ​ខែ​ក្រោយ​នេះ​។

លោកស្រី មួរ សុខហួរ អនុប្រធានអតីតបក្សសង្រ្គោះជាតិ និងលោក អ៊ូ ច័ន្ទរ័ត្ន តំណាងរាស្រ្តនៃអតីតបក្សសង្គ្រោះជាតិ
លោកស្រី មួរ សុខហួរ អនុប្រធានអតីតបក្សសង្រ្គោះជាតិ និងលោក អ៊ូ ច័ន្ទរ័ត្ន តំណាងរាស្រ្តនៃអតីតបក្សសង្គ្រោះជាតិ © RFI
ផ្សាយពាណិជ្ជកម្ម

​«​គ្មាន​ផលប្រយោជន៍​ដល់​ប្រជាធិបតេយ្យ​ ​និង​មិន​ចំណេញ​ដល់​ប្រជាពលរដ្ឋ​»​ ​គឺជា​ការ​អះអាង​របស់​លោកស្រី​មួរ​ ​សុខ​ហួរ​ទៅកាន់​អ្នក​ដែល​បាន​ ​និង​កំពុង​រៀបចំ​បង្កើត​បក្ស​នយោបាយ​ថ្មី​ ​ដើម្បី​ចូលរួម​ការបោះឆ្នោត​នៅ​ក្នុង​ឆ្នាំ​២​០​២​២​ ​និង​ឆ្នាំ​២​០​២​៣​ខាងមុខ​។​ ​អនុប្រធាន​អតីត​គណបក្ស​ស​ង្រ្គោះ​ជាតិ​ដែល​កំពុង​ស្នាក់​នៅ​ក្រៅ​ប្រទេស​រូប​នេះ​ ​បាន​លើកឡើង​ថា​ ​ពួកគេ​គួរតែ​គិតដល់​ប្រជាពលរដ្ឋ​ ​និង​មិន​ត្រូវធ្វើ​អ្វី​ដែល​ជា​ការ​ចង់បាន​របស់​លោកនាយក​រដ្ឋ​ម​ន្រ្តី​ហ៊ុន​ ​សែន​ ​ប្រធាន​គណបក្សប្រជាជន​កម្ពុជា​នោះ​ទេ​។​ ​សម្រាប់​លោកស្រី​មួរ​ ​សុខ​ហួរ​ ​បើ​ទោះបី​មានការ​បង្កើត​បក្ស​នយោបាយ​ថ្មី​ក្តី​ ​ប៉ុន្តែ​វា​មិន​អាចម​ក​ជំនួស​អតីត​បក្ស​ស​ង្រ្គោះ​ជាតិ​ដែល​កើត​ចេញពី​ការ​រួប​រួមគ្នា​រវាង​លោក​សម​ ​រ​ង្ស៊ី ​និង​លោក​កឹ​ម​ ​សុខា​បាន​ឡើយ​។​

​ផ្ទុយពី​លោកស្រី​មួរ​ ​សុខ​ហួរ​ ​លោក​សុខ​ ​ឥ​សាន​ ​អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​វិញ​ ​បាន​លើកឡើង​ថា​ ​ការ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​ ​គឺជា​សិទ្ធិ​នយោបាយ​របស់​ប្រជាពលរដ្ឋ​ ​និង​ ​អ្នកនយោបាយ​។​ ​លោក​បាន​គូស​បញ្ជាក់​ទៀត​ថា​ ​អ្នកបង្កើត​គណបក្ស​នយោបាយ​ ​សុទ្ធតែ​មាន​សង្ឃឹម​ថា​បាន​ឈ្នះ​ការបោះឆ្នោត​ ​ប៉ុន្តែ​វា​អាស្រ័យ​ទៅលើ​ការ​សម្រេច​ចិត្ត​របស់​ប្រជាជន​កម្ពុជា​ក្នុង​ពេល​បោះឆ្នោត​។​

​សូម​កត់​សម្គាល់​ថា​ ​នា​ពេល​ចុងក្រោយ​នេះ​ ​លោក​អ៊ូ​ ​ច​័ន្ទ​រ​័ត្ន ​អតីត​អ្នកតំណាង​រា​ស្រ្ត​នៃ​អតីត​គណបក្ស​ស​ង្រ្គោះ​ជាតិ​បាន​រៀបចំ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ​ឈ្មោះថា​ ​«​កែ​ទម្រង់​កម្ពុជា​»​។​ ​គណបក្ស​ថ្មី​នេះ​ ​កំពុង​ត្រូវ​បាន​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​ ​ដើម្បី​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​ ​និង​ប្រកាស​បើក​គណបក្ស​ជា​ផ្លូវការ​អាច​នៅ​ក្នុង​ដើម​ខែកុម្ភៈ​ខាងមុខនេះ​។​ ​ថ្វីបើ​បង្កើត​បក្ស​នយោបាយ​ថ្មី​ ​ប៉ុន្តែ​លោក​អ៊ូ​ ​ច​័ន្ទ​រ​័ត្ន ​បាន​អះអាង​ថា​ ​គ្មាន​បំណង​ប្រកួតប្រជែង​នឹង​អតីត​គណបក្ស​ស​ង្រ្កោះ​ជាតិ​នោះ​ឡើយ​។​ ​លោក​បាន​គូស​បញ្ជាក់​ថា​ ​បើ​សិន​លោក​កឹ​ម​ ​សុខា​ ​មាន​សិទ្ធិ​ធ្វើនយោបាយ​ឡើងវិញ​នៅ​ពេលណា​ ​ហើយ​ចង់​មក​ដឹកនាំ​បក្ស​ថ្មី​របស់​លោក​ ​គឺ​លោក​ទទួលស្វាគមន៍​ដោយដៃ​ទាំងពីរ​។​

​ប៉ុន្តែ​ ​បើ​ទោះបី​លោក​ កឹ​ម​ ​សុខា​ ​មិន​មក​ដឹកនាំ​ ​ក៏​គណបក្ស​ថ្មី​នេះ​នឹង​រលាយខ្លួន​ឯង​ ​ឈប់​ធ្វើសកម្មភាព​ដែរ​ ​ដើម្បី​ស្នើសុំ​ចូលរួម​ដើរ​លើ​វិថី​នយោបាយ​ជាមួយ​លោក​កឹ​ម​ ​សុខា​ ​។​ ​លោក​អ៊ូ​ ​ច​័ន្ទ​រ​័ត្ន ​បាន​បញ្ជាក់​ថា​ ​នេះ​ក៏​ព្រោះតែ​លោក​មិន​ចង់​ឱ្យ​បែកបាក់​សំឡេង​ប្រឆាំង​ ​ដោយសារតែ​គោលបំណង​របស់​លោក​ ​គឺ​ប្រកួតប្រជែង​ជាមួយនឹង​គណបក្ស​កាន់អំណាច​តែមួយ​ប៉ុណ្ណោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ