អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

លោក វង្សី វិស្សុត៖ ប្រទេសដទៃមិនបានធ្វើវេទិកាពិគ្រោះយោបល់ស្តីពីការរៀបចំថវិកាដូចកម្ពុជាទេ

​នៅ​ក្នុងឱកាសនៃ​វេទិកា​សាធារណៈ​ ​ស្តីពី​ការ​គ្រប់គ្រង​ម៉ា​ក្រូ​សេដ្ឋកិច្ច​ ​និង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​ ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២​០​២​១​ ​នា​ព្រឹក​ថ្ងៃពុធ​នេះ​ ​លោក​ ​វ​ង្សី ​វិស្សុត​ ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ ​និង​ជា​រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ឲ​ក​យ​ដឹង​ថា​ ​រដ្ឋាភិបាល​ជាពិសេស​ក្រសួងសេដ្ឋកិច្ច​ ​និង​ក្រសួង​នានា​ ​បាន​ធ្វើ​វេទិកា​ពិគ្រោះ​យោបល់​ដោយមាន​ការចូលរួម​ពី​អ្នក​ពាក់ព័ន្ធ​នានា​ជា​រៀងរាល់​ឆ្នាំ​ស្តីពី​ច្បាប់​ថវិកាជាតិ​ ​លើកលែងតែ​ឆ្នាំ​ដែល​មានការ​រាតត្បាត​នៃ​កូ​វី​ដ​១​៩​នេះ​។​ ​ឆ្លើយតប​ទៅ​នឹង​សំណួរ​តំណាង​ឲ្យ​វេទិកា​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​(N​GO​s ​Forum​) ​លោក​ ​វ​ង្សី ​វិស្សុត​ ​បញ្ជាក់​ថា​ប្រទេស​ជាច្រើន​ ​រួម​ទាំង​ស៊ុ​យ​អ៊ែ​ដ​ ​ដែល​ជ​ម្រុ​ញ​ឲ្យ​កម្ពុជា​ធ្វើ​វេទិកា​ពិគ្រោះ​យោបល់​ស្តីពី​ការរៀបចំ​ថវិកាជាតិ​ ​ដោយមាន​ការចូលរួម​ពី​អ្នក​ពាក់ព័ន្ធ​ ​គឺ​មិនបាន​ធ្វើ​វេទិកា​ពិគ្រោះ​យោបល់​ដូចជា​កម្ពុជា​ទេ​។

លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ © សហការី
ផ្សាយពាណិជ្ជកម្ម
01:39

សូមស្តាប់ប្រសាសន៍លោក វង្សី វិស្សុត៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ