អានតួអត្ថបទ
កម្ពុជា-សង្គម

អភិបាលក្រុងព្រះសីហនុ៖ ឆ្នាំ២០២០ បទល្មើសឧក្រិដ្ឋនិងមជ្ឈឹមថយចុះ តែបទល្មើសគ្រឿងញៀនកើនឡើង

​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ស្ដីពី​ ​«​វឌ្ឍនភាព​មូលដ្ឋាន​ ​ឃុំ​ ​សង្កាត់​ ​និង​ទិសដៅ​ការងារ​បន្ដ​»​ ​ដែល​រៀបចំ​ឡើង​ដោយ​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​លោក​ ​អ៊ី​ ​សុខ​ឡេង​ ​អភិបាល​ក្រុង​ព្រះ​សី​ហ​នុ​បាន​ថ្លែង​ថា​ ​បទល្មើស​ឧក្រិដ្ឋ​ ​និង​បទល្មើស​ម​ជ្ឈឹ​ម​នៅ​ខេត្ត​ព្រះ​សី​ហ​នុ​នៅ​ឆ្នាំ​២​០​២​០​កន្លងទៅ​ ​មានការ​ថយ​ចុះ​ ​ក្នុងចំណោម​បទល្មើស​គ្រប់​ប្រភេទ​សរុប​ជិត​៣​០​០​ករណី​។​ ​ដោយឡែក​ ​បទល្មើស​គ្រឿងញៀន​ ​មានការ​កើន​ឡើង​៧​ករណី​ ​ធៀប​ទៅ​នឹង​ឆ្នាំ​ ​២​០​១​៩​ ​ដោយ​ឆ្នាំ​២​០​១​៩​ ​មាន​៤​៨​ករណី​ ​តែ​ឆ្នាំ​២​០​២​០​ ​បាន​កើន​ដល់​៥​៥​ករណី​។​ ​លោក​ ​អ៊ី​ ​សុខ​ឡេង​ ​បញ្ជាក់​ថា​ ​ការ​ធ្វើ​រដ្ឋបាល​នៅ​ខេត្ត​ព្រះ​សី​ហ​នុ ​ខុស​ពី​នៅ​ភ្នំពេញ​ ​ដោយ​ខេត្ត​ព្រះ​សី​ហ​នុ ​ធ្វើ​រដ្ឋបាល​តែ​នៅ​ពេលព្រឹក​ ​ដោយសារ​ជន​ប្រព្រឹត្ត​បទល្មើស​ ​សម្រាក​នៅ​ទី​តាំងរបស់​ពួកគេ​ ​និង​ងាយ​រក​ឃើញ​នូវ​វត្ថុ​តាង​ប្រព្រឹត្ត​បទល្មើស​នានា​។

លោក អ៊ី សុខឡេង  អភិបាលក្រុងព្រះសីហនុ
លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ © សហការី
ផ្សាយពាណិជ្ជកម្ម
02:01

សូមស្តាប់ប្រសាសន៍ លោក អ៊ី សុខឡេង រៀបចំដោយ ញឹម សុផល៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ