អានតួអត្ថបទ

លោក គង់ វិបុល៖ ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទឆ្នាំ២០២០កើនលើសផែនការជាង៣៥%

នៅ​ថ្ងៃ​ទី​១​ខែ​កុម្ភៈ​ឆ្នាំ​២០២១​ ខាង​មុខ​នេះ​ អគ្គនាយកដ្ឋាន​ពន្ធដារ​ រួម​ជាមួយ​នឹង​សមត្ថកិច្ច​ពាក់ព័ន្ធ​ នឹង​ចុះ​ត្រួតពិនិត្យ​លើ​យានយន្ត​ ដែល​មិន​ទាន់​បាន​បង់​ពន្ធ​ផ្លូវ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ឬ​ពន្ធ​ផ្លូវ​ ព្រម​ទាំង​ធ្វើ​ការ​ផាក​ពិន័យ​ផង​ដែរ​ចំពោះ​ម្ចាស់​យានយន្ត​ណា​ដែល​មិន​ទាន់​បាន​បង់​ពន្ធ​លើ​មធ្យោបាយ​ធ្វើ​ដំណើរ​របស់​ខ្លួន​។ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ លោក​គង់ វិបុល ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI​ នៅ​ថ្ងៃ​នេះ​ថា ​ការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​គ្រប់​ប្រភេទ​ឆ្នាំ​២០២០​ កន្លង​ទៅ​នេះ​ បាន​កើន​ឡើង​លើស​ផែនការ​ ដែល​បាន​កំណត់​ចំនួន​៣៥,២%​។​ ដែល​ចំណូល​ពន្ធ​នេះ ​បាន​មក​ពី​ យានយន្ត​ចំនួន​ ជាង​៧៣​ម៉ឺន​គ្រឿង​ ក្នុង​នោះ​មាន​រថយន្ត​ចុះ​បញ្ជី​ថ្មី​ចំនួន​ជាង​៩​ម៉ឺន​៩​ពាន់​គ្រឿង​។

លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារក្រសួងហិរញ្ញវត្ថុ
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារក្រសួងហិរញ្ញវត្ថុ © FB
ផ្សាយពាណិជ្ជកម្ម
02:30

សូមស្តាប់ប្រសាសន៍លោក គង់ វិបុល៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ