អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

មន្ត្រីម្នាក់ក្នុងចំណោម៤នាក់នៃស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំងបានលាប់ជំងឺកូវីដ១៩ តែមិនធ្ងន់ធ្ងរទេ

មន្ត្រី​ការទូត​នៃ​ស្ថាន​ឯក​អគ្គ​រាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង​មួយ​រូប​ បាន​លាប់​ជំងឺ​កូវីដ១៩​ឡើង​វិញ​ បន្ទាប់​ពី​មន្ត្រី​រូប​នេះ​ បាន​ឆ្លង​ជំងឺ​នេះ​ កាល​ពី​ខែ​មុន​ ហើយ​បាន​ព្យាបាល​ជា​ម្តង​រួច​មក​ហើយ​។ លោក​ កុយ គួង ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​ ប្រាប់​វិទ្យុ​បារាំង​RFI​ នៅ​ថ្ងៃ​ពុធ​នេះ​ថា​ មន្ត្រី​ការទូត​កម្ពុជា​ចំនួន​៤នាក់​ ក្នុង​នោះ​ មាន​បុគ្គលិក​ក្នុង​ស្រុក​២នាក់​ នៃ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង​ ត្រូវ​បាន​ធ្វើ​តេស្ត​យក​សំណាក​ដោយ​ពួកគេ​ទទួល​បាន​លទ្ធផល​វិជ្ជមាន​កូ​វីដ​១៩​។ ក៏​ប៉ុន្តែ​មន្ត្រី​ទាំង​នោះ​បាន​ជា​សះស្បើយ​អស់​ហើយ​ តែ​មាន​មន្ត្រី​ម្នាក់​បាន​លាប់​ជំងឺ​នេះ​ឡើង​វិញ​។ តាម​លោក​ កុយ គួង ​ស្ថានភាព​សុខភាព​របស់​មន្ត្រី​ការទូត​ដែល​លាប់​កូវីដ១៩​នេះ ​មិនមាន​អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ​ទេ​។

ស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំង
ស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំង © សហការី
ផ្សាយពាណិជ្ជកម្ម
01:43

សូមស្តាប់ប្រសាសន៍លោក កុយ គួង រៀបចំដោយ ញឹម សុផល៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ