អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ហ៊ុន សែន ឯកភាពថាលោក អូនព័ន្ធ មុនីរ័ត្ន ជាបេក្ខភាពម្នាក់ក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រីមួយចំនួន

នៅ​ក្នុង​ការ​ថ្លែង​សារ​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ក្នុង​ប្រទេស​កម្ពុជា​នា​ព្រឹក​នេះ​ដែរ​ ក្រៅពី​ប្រធានបទ​ស្តីពី​ព្រឹត្តិការណ៍​ឆ្លង​សហគមន៍​នៃ​ជំងឺ​កូវីដ១៩​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ឆ្លៀត​រំលេច​នូវ​សារ​នយោបាយ​មួយ​ចំនួន​ផង​ដែរ​។ អ្វី​ដែល​លោក​ ហ៊ុន សែន ​ចង់​បញ្ជាក់​នោះ​គឺ​ លោក​ទទួល​ស្គាល់​ពី​ការ​លើក​ឡើង​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខ្លះ​ដែល​ថា​ លោក​ឧបនាយករដ្ឋមន្ត្រី​ អូន​ព័ន្ធ មុនីរ័ត្ន​ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ដ៏​មាន​សក្តានុពល​ថា​ជា​រឿង​ត្រឹមត្រូវ​។ កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ​ លោក​ អូនព័ន្ធ មុនីរ័ត្ន ​ត្រូវ​បាន​ចាត់​ឲ្យ​ធ្វើ​ជា​តំណាង​របស់​នាយករដ្ឋមន្ត្រី​ ក្នុង​ការ​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​តាម​ប្រព័ន្ធ​អនឡាញ​។ លោក​នាយករដ្ឋមន្ត្រី​ ក៏​បាន​រំលឹក​ជា​ថ្មី​ថា​ លោក​សូម​ស្បថ​កាត់​កន្ទុយ​មិន​និយាយ​ឈ្មោះ​មនុស្ស​ម្នាក់​ ដែល​គេ​គិត​ថា​ជា​លោក​ សម រង្ស៊ី ​ព្រម​ទាំង​មិន​ចរចា​ជាមួយ​ផង​ដែរ​។ ក្រៅ​ពី​នេះ​ លោក​ ហ៊ុន សែន ​ក៏​បាន​បង្ហាញ​ផង​ដែរ​នូវ​ពង្រាង​អនុក្រិត្យ​ស្តី​ពី​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ​ដើម្បី​ថ្វាយ​ព្រះមហាក្សត្រ​ ផ្ញើទៅ​ប្រធាន​សភា​ទាំង​ពីរ​ថ្នាក់​។ ក៏​ប៉ុន្តែ​ លោក​បញ្ជាក់​ថា​លោក​មិន​ប្រើប្រាស់​ការ​ស្នើ​ទាំងអស់​នេះ​ទេ​ ដោយ​ហេតុថា​វា​នឹង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​យ៉ាង​ធំ​ធេង​។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម
01:36

សូមស្តាប់ប្រសាសន៍លោក ហ៊ុន សែន រៀបចំដោយ ញឹម សុផល៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ