អានតួអត្ថបទ
កម្ពុជា-វ៉ាក់សាំងកូវីដ១៩

លោក ហ៊ុន សែន៖ អ្នកប្រឈមហានិភ័យខ្ពស់នឹងទទួលបានវ៉ាក់សាំងដំបូងចំនួន ៥០ម៉ឺននាក់

​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​១​៩​ ​នឹង​ត្រូវ​ផ្តល់​ជូន​អ្នក​ដែល​មាន​ ​ហា​និ​ភ័យ​ខ្ពស់​ដូចជា​ ​គ្រូពេទ្យ​ជួរមុខ​ ​គ្រូបង្រៀន​ ​កង​កំលាំង​ប្រដាប់​អាវុធ​ ​ម​ន្រ្តី​អនុរក្ស​ពន្ធ​ធនាគារ​ ​និង​ម​ន្រ្តី​យុត្តិធម៌​ ​ចំនួន​ជិត​៤​០​ម៉ឺន​នាក់​ ​និង​នៅសល់​ជាង​ ​១​០​ម៉ឺន​នាក់​ទៀត​ ​ជា​ការចាត់ចែង​របស់​​​ក្រសួងសុខាភិបាល​។​ ​នេះ​ជា​ការ​លើកឡើង​តាមរយៈ​សារ​ជា​សំឡេង​របស់​ប្រមុខរដ្ឋាភិបាល​កម្ពុជា​ ​លោក​ហ៊ុន​ ​សែន​នៅ​យប់​ថ្ងៃ​ទី​០​៧​ ​ធ្នូ​។​ ​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម
03:19

សូមស្តាប់ប្រសាសន៍លោក ហ៊ុន សែន៖

គួរជម្រាបជូនថា កាលពីថ្ងៃម្សិលមិញដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ចំនួន១លានដូស ជាជំហ៊ានដំបូង ដោយបរិមាណវ៉ាក់សាំងនេះ អាចចាក់បានត្រឹមតែមនុស្ស៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង) ក្នុងពេលដែលកម្ពុជា មានប្រជាជន១៦លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះអាចមានមនុស្សប្រមាណ១០លាននាក់ត្រូវការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩។ លោកនាយករដ្ឋមន្ត្រី ក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុឲ្យត្រៀមថវិកាសម្រាប់ទិញវ៉ាក់សាំងពី ២ ទៅ ៣លានដូស បន្ថែមទៀតដែរ សម្រាប់ដំណាក់កាលបន្ទាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ