អានតួអត្ថបទ
កម្ពុជា-សង្គម

ការពារកូវីដ១៩៖ ស្ថាប័នផ្តល់ប្រាក់កម្ចីស្នើឲ្យអតិថិជនទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក

​ជុំវិញ​សំណុំរឿង​កូ​វី​ដ​១​៩​ ​សមាគម​ធនាគារ​ ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​និង​សមាគម​សហ​ព័ន្ធ​ហិរញ្ញវត្ថុ​និង​បច្ចេកវិទ្យា​កម្ពុជា​ ​បាន​ចេញ​សេចក្តីថ្លែង​ការ​រួមគ្នា​មួយ​ ​នៅ​ថ្ងៃ​ទី​០​៨​ ​ធ្នូ​នេះ​ ​ដោយ​ស្នើ​ឱ្យ​សាធារណជន​ ​អតិថិជន​ ​និង​អាជីវករ​ទាំងអស់​ ​ទូទាត់ប្រាក់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូនិ​ក​ ​ដែល​ផ្តល់​ដោយ​គ្រឹះស្ថាន​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​។​ ​សូម​បញ្ជាក់​ថា​ ​ស្ថិត​ក្នុង​ស្ថានភាព​នៃ​ការ​រីក​រាលដាល​វី​រុ​ស​កូ​វី​ដ​១​៩​នា​ពេល​បច្ចុប្បន្ននេះ​ ​ការដែល​ធនាគារ​ ​មីក្រូ​ហិរញ្ញវត្ថុ​ជួយ​សម្រួល​ឱ្យ​មានការ​ទូទាត់ប្រាក់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូនិ​ក​ដូចនេះ​ ​គឺ​កាន់តែ​មាន​ភាព​ងាយស្រួល​ដល់​សាធារណជន​ ​អតិថិជន​ ​និង​អាជីវករ​ទាំងអស់​ ​ដើម្បី​កាត់បន្ថយ​ការ​ចម្លង​វី​រុ​ស​កូ​វី​ដ​១​៩​តាម​ក្រដាសប្រាក់​។​ ​គួរ​រម្លឹក​ជូន​ដែរ​ថា​ ​នៅ​រសៀល​ថ្ងៃ​ទី​០​៦​ ​ខែ​ធ្នូ​ ​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ ​លោកស្រី​ឱ​ ​វ​ណ្ឌ​ឌី​ន​ ​ធ្លាប់​បាន​ពន្យល់​ ​និង​បញ្ជាក់​ហើយ​ថា​ ​វី​រុ​ស​កូ​វី​ដ​១​៩​ ​គឺ​ឆ្លងតាម​ក្រដាសប្រាក់​ ​ហើយ​ការ​ឆ្លង​នេះ​គឺ​លឿន​បំផុត​ ​ប្រសិនជា​អ្នកជំងឺ​កូ​វី​ដ​-​១​៩​ ​បាន​កាន់​ក្រដាសប្រាក់​នោះ​ ​រួច​ហុច​បន្ដ​ទៅ​អ្នក​ដ៏​ទៃ​ទៀត​ ​ដោយ​មិនបាន​លាង​ស​ម្អា​តដៃ​។

ប្រាក់ដុល្លារ​អាមេរិក
ប្រាក់ដុល្លារ​អាមេរិក REUTERS/Kham
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ