អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

អ្នកនាំពាក្យក្រសួងការងារ៖ ឥទ្ធិពលកូវីដ-១៩ចូលសហគមន៍មិនទាន់ជះផលអាក្រក់លើវិស័យកាត់ដេរនៅឡើយ

​ក្រសួងការងារ​បានឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧​ធ្នូ​នេះ​ថា​ ​ឥទ្ធិ​ល​ពល​នៃ​ការ​ចម្លង​វី​រុ​ស​កូ​វី​ដ​១​៩​ចូល​សហគមន៍​ ​មិនទាន់​ជះ​ផល​អាក្រក់​លើ​វិ​ស័​យ​កាត់​ដេរ​ស​ម្លៀ​ក​បំពាក់​និង​ផលិត​ស្បែកជើង​នៅ​កម្ពុជា​ ​នៅឡើយ​ទេ​គិត​ ​មកដល់ពេលនេះ​។​ ​នេះ​ក៏ដោយសារតែ​រដ្ឋាភិបាល​បាន​បង្ហាញ​ការ​យកចិត្តទុកដាក់​លើ​វិ​ស័​យ​កាត់​ដេរ​ស​ម្លៀ​ក​បំពាក់​និង​ផលិត​ស្បែកជើង​តាំងតែពី​ដើមទី​មក​។​ ​នេះ​បើ​តាម​ក្រសួងការងារ​។

កម្មកររោងចក្រកាត់ដេរ (រូបឯកសារ)
កម្មកររោងចក្រកាត់ដេរ (រូបឯកសារ) © Internet
ផ្សាយពាណិជ្ជកម្ម

​លោក​ ​ហេង​ ​សួរ​ ​អ្នកនាំពាក្យ​ក្រសួងការងារ​ ​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​R​F​I​ ​ការណ៍​ដែល​វិ​ស័យ​កាត់​ដេរ​ស​ម្លៀ​ក​បំពាក់​ ​និង​ផលិត​ស្បែកជើង​កម្ពុជា​មិនទាន់​រង​ផល​ប៉ះពាល់​ពី​ការ​ចម្លង​វី​រុ​ស​កូ​វី​ដ​១​៩​ ​ចូល​សហគមន៍​ ​ដោយសារតែ​ផល​ប៉ះពាល់​ណ្ដា​ល​មកពី​កូ​វី​ដ​១​៩​ជាទូទៅ​មក​លើ​វិ​ស័​យ​នេះ​ ​គឺ​រដ្ឋាភិបាល​គ្រប់គ្រង​សភាពការណ៍​បាន​។​ ​ម្យ៉ាងទៀត​ការ​ចម្លង​វី​រុ​ស​កូ​វី​ដ​-​១​៩​នៅ​ពេលនេះ​ ​មិនទាន់​ឆ្លង​ដល់​សហគមន៍​អ្នកធ្វើការ​និង​ជាពិសេស​មិនទាន់​ប៉ះពាល់​ដល់​កម្មករ​កម្មការិនី​ណា​ម្នាក់​នៅឡើយ​ទេ​។​

​បើ​ទោះ​ជា​ការ​ចម្លង​វី​រុ​ស​កូ​វី​ដ​-​១​៩​ចូល​សហគមន៍​មិនទាន់​ជះ​ឥទ្ធិពល​លើ​វិ​ស័យ​កាត់​ដេរ​ស​ម្លៀ​ក​បំពាក់​ ​និង​ផលិត​ស្បែកជើង​ ​និង​កម្មករ​និយោជិត​យ៉ាងណាក៏ដោយ​ ​តែ​អ្នក​សហជីព​ស្នើ​ឲ្យ​ក្រសួងការងារ​ក៏ដូចជា​រដ្ឋាភិបាល​ ​ត្រូវ​យកចិត្តទុកដាក់​ ​និង​បង្ការ​បញ្ហា​នេះ​ជាមុន​។​

​សូម​ជម្រាប​ជូន​ថា​ ​ផល​ប៉ះពាល់​ដែល​បណ្ដាលមកពី​ឥទ្ធិពល​កូ​វី​ដ​-​១​៩​ ​គិត​ត្រឹម​ដើម​ខែវិច្ឆិកា​នេះ​ ​គឺ​បាន​ធ្វើឲ្យ​រោងចក្រ​ចំនួន​១​១​៦​ ​ត្រូវ​បិទទ្វារ​ ​ដែល​ក្នុង​នោះ​មានកម្ម​ករ​និយោជិត​ចំនួនជា​ង​៦​ម៉ឺន​នាក់​ (​៦​០​ ​៩​៩​១​នាក់​)​។​ ​ចំនួន​នេះ​មានការ​កើន​ឡើង​បន្តិច​បើ​ធៀប​ទៅ​នឹង​រយៈកាល​ដូចគ្នា​ក្នុង​ឆ្នាំ​២​០​១​៩​ ​ដែល​មាន​រោងចក្រ​ចំនួន​១​១​២​បាន​បិទ​ ​និង​ប៉ះពាល់​ដល់​កម្មករ​និយោជិត​ចំនួនជា​ង​៥​ម៉ឺន​នាក់​ (​៥​៥​ ​៥​៤​៦​២​នាក់​)​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ