អានតួអត្ថបទ
កម្ពុជា-វ៉ាក

លោក ហ៊ុន សែន នឹងបញ្ជាទិញវ៉ាក់សាំងប្រឆាំងកូវីដ ១លានដូស និងត្រៀមពី២ទៅ៣លានដូសទៀត

​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​នៅ​ថ្ងៃ​ទី​០​៧​ខែ​ធ្នូ​នេះ​ ​បាន​ណែនាំ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ ​និង​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ ​អោយ​ត្រៀម​បំរុង​ថវិកា​សម្រាប់​ទិញ​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​១​៩​ ​ចំនួន​ ​១​លាន​ដូ​ស​ ​ដើម្បី​យកមក​ចាក់​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​ ​ដោយ​ឥត​គិតថ្លៃ​ជា​ជំហាន​ដំបូង​។​ ​ការ​លើកឡើង​ ​តាមរយៈ​ ​ទំព័រ​ ​ហ្វេសប៊ុក​លោក​ដូច្នេះ​ ​គឺ​បន្ទាប់ពី​លោក​បាន​តាមដាន​នូវ​ដំណើរការ​ផលិត​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​១​៩​ ​របស់​ប្រទេស​នានា​នៅ​លើ​ពិភពលោក​ ​ដែល​ពេលនេះ​ប្រទេស​មួយ​ចំនួន​កំពុង​អនុវត្ត​ ​និង​ត្រៀម​វ៉ាក់សាំង​ចាក់​ឲ្យ​ ​ពលរដ្ឋ​របស់​គេ​រៀងៗខ្លួន​។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

​«​ខ្ញុំ​ក៏បាន​ណែនាំ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ត្រៀម​ថវិកា​សម្រាប់​ការ​ទិញ​វ៉ាក់សាំង​១​លាន​ដូ​ស​ (​មួយលាន​ដូ​ស​) ​ក្នុង​ដំណាក់កាល​ដំបូង​ ​ដើម្បី​ចាក់​ជូន​ចំពោះ​អ្នក​ដែល​ធ្វើការ​នៅកន្លែង​ដែល​មាន​ហា​និ​ភ័យ​ខ្ពស់​ ​និង​អ្នក​ដែល​មាន​ហា​និ​ភ័យ​»​។​ ​នេះ​ជា​ការ​លើក​របស់​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​តាមរយៈ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​។​

​តាម​លោក​នាយករដ្ឋមន្ត្រី​ ​១​លាន​ដូ​ស​ ​អា​ចចាក់​បាន​ត្រឹមតែ​មនុស្ស​៥​០​ម៉ឺន​នាក់​ប៉ុណ្ណោះ​ (​ព្រោះ​ម្នាក់​ត្រូវការ​ចាក់​២​ដង​) ​ក្នុង​ពេល​កម្ពុជា​មាន​ប្រជាជន​១​៦​លាន​នាក់​ ​ទាំងចាស់ទាំងក្មេង​ ​ដែល​ក្នុង​នោះ​អាច​មាន​មនុស្ស​ប្រមាណ​១​០​លាន​នាក់​ត្រូវការ​ចាក់​វ៉ាក់សាំង​។​

​ក្នុង​ស្ថានភាព​ដែល​ប្រទេស​កម្ពុជា​នៅ​ក្រ​ខ្វះ​ថវិកា​សម្រាប់​ទិញ​បន្ថែម​ ​លោក​ក៏បាន​ណែនាំ​រដ្ឋមន្ត្រី​ទាំង​២​រូប​អោយ​ពិភាក្សា​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ទាំង​ទ្វេភាគី​ ​ទាំង​ពហុភាគី​ ​ដើម្បី​ស្វែងរក​ជំនួយ​បន្ថែម​មក​ជួយ​ដល់​ប្រជាជន​កម្ពុជា​។​

​ទោះ​យ៉ាងណា​ ​លោក​ ​ហ៊ុន​ ​សែន​ ​សង្ឃឹម​ថា​ដៃគូ​អភិវឌ្ឍន៍​នឹង​ផ្តល់​ជំនួយ​ដល់​ប្រជាជន​កម្ពុជា​ ​ឬ​យ៉ាងហោច​លក់​ក្នុង​តម្លៃថោក​សមរម្យ​អោយ​កម្ពុជា​។​ ​ជាមួយគ្នា​នេះ​ ​លោក​ក៏បាន​ណែនាំ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ឲ្យ​ត្រៀម​ថវិកា​សម្រាប់​ទិញ​វ៉ាក់សាំង​ពី​ ​២​ ​ទៅ​ ​៣​លាន​ដូ​ស​ ​បន្ថែម​ទៀត​ ​សម្រាប់​ដំណាក់កាល​បន្ទាប់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ