អានតួអត្ថបទ
កម្ពុជា-អប់រំ

ព្រឹត្តិការណ៍សហគមន៍ធ្វើឲ្យក្រសួងអប់រំលើកពេលប្រឡងបាក់ឌុបទៅពាក់កណ្ដាលខែមករាឆ្នាំ២០២១វិញ

​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​សម្រេច​លើកពេល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយ​ភូមិ​ឬ​បាក់ឌុប​​ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃ​ទី​២​១​ធ្នូ​ទៅ​កណ្ដាល​ខែ​មករា​ឆ្នាំ​២​០​២​១​វិញ​។​ 

សិស្សានុសិស្ស បានត្រួតពិនិត្យសីតុណ្ហភាពរបស់ពួកគេដើម្បីចៀសវាងការទាក់ទងនឹងមេរោគឆ្លងមុនពេលពួកគេចូលរៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិ នៅថ្ងៃច័ន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០
សិស្សានុសិស្ស បានត្រួតពិនិត្យសីតុណ្ហភាពរបស់ពួកគេដើម្បីចៀសវាងការទាក់ទងនឹងមេរោគឆ្លងមុនពេលពួកគេចូលរៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិ នៅថ្ងៃច័ន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

​បើ​តាម​សេចក្ដីជូនដំណឹង​របស់​​​ក្រសួង​អប់រំ​នៅ​ល្ងាច​ថ្ងៃ​ទី​៧​មករា​នេះ​ ​ការ​ព​ន្យា​ពេល​ប្រឡង​សញ្ញា​មធ្យមសិក្សា​ទុតិយ​ភូមិ​ឬ​បាក់ឌុប​នៅ​ពេលនេះ​ដោយសារ​ស្ថានភាព​មិន​ច្បាស់លាស់​លើ​ផល​ប៉ះពាល់​ជាទូទៅ​ដែល​ ​បណ្ដាលមកពី​ព្រឹត្ត​ការណ៍​សហគមន៍​២​៨​វិច្ឆិកា​។​

​តែយ៉ាងណាក៏ដោយ​ក្រសួង​អប់រំ​នឹង​ជូនដំណឹង​អំពី​កាលបរិច្ឆេទ​ច្បាស់លាស់​នៃ​ដំណើរ​ប្រឡង​នៅ​ពេលក្រោយ​ជា​បន្ត​ទៀត​។​ ​ចំពោះ​ដំណើរការ​ត្រៀម​ប្រឡង​នៅ​ឆ្នាំនេះ​ទៀតសោត​ ​គឺ​មាន​បេក្ខជន​សរុប​ចំនួន​១​២​១​ ​១​០​៨​ ​នាក់​ ​កើន​ឡើងជា​ង​ឆ្នាំ​២​០​១​៩​ ​ចំនួន​ ​៤​ ​០​៦​៥​នាក់​។​

​សូម​ជម្រាប​ជូន​ថា​ ​នេះ​ជា​លើក​ទី​២​ហើយ​ ​ដែល​ក្រសួង​អប់រំ​សម្រេច​លើកពេល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ ​ទុតិយ​ភូមិ​ឬ​បាក់ឌុប​ ​ដែល​រៀងរាល់​ឆ្នាំ​ដំណើរការ​ប្រឡង​តែងតែ​រៀបចំ​ឡើង​នៅ​ពាក់កណ្ដាល​ខែ​សីហា​ ​ក៏ប៉ុន្តែ​ដោយសារ​ការសិក្សា​ ​មាន​ភាព​រអាក់រអួល​ ​ក្រសួង​ក៏​ត្រូវលើ​ក​ពេល​ប្រលង​ទៅ​ចុងខែ​ធ្នូ​ឆ្នាំ​២​០​២​០​វិញ​ ​តែ​ពេលនេះ​ ​ត្រូវលើ​ក​ម្តងទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ