អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

បណ្ឌិត ប៉ា ច័ន្ទរឿន៖ យើងគួរចាត់ទុកអ្នកជំងឺកូវីដ១៩ គឺជាជនរងគ្រោះ ដែលមិនត្រូវរើសអើង

​នៅចំពោះមុខ​ការ​រីក​រាលដាល​វី​រុ​ស​កូ​វី​ដ​១​៩​ ​នៅ​ក្នុង​ព្រឹត្ត​ការណ៍​សហគមន៍​ ​២​៨​វិច្ឆិកា​។​ ​អ្នកវិភាគ​បញ្ហា​សង្គម​ ​និង​ជា​ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ ​លោក​បណ្ឌិត​ ​ប៉ា​ ​ច័ន្ទ​រឿន​មើលឃើញ​ថា​ ​មាន​ការរើសអើង​អ្នកជំងឺ​កូ​វី​ដ​១​៩​។​ ​តាមរយៈ​សារ​ជា​សំឡេង​អ្នកវិភាគ​បញ្ហា​សង្គម​រូប​នេះ​ ​បាន​ចាត់​ទុក​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​ថា​ជា​អ្នករងគ្រោះ​ ​ដែល​មហាជន​ទូទៅ​ពុំគួរ​មាន​ការរើសអើង​នោះ​ទេ​។​ ​ទន្ទឹម​នឹង​នេះ​ ​ប្រជាពលរដ្ឋ​គួរតែ​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​សុខភាព​ ​ជាជាង​បន្ទោស​គ្នា​ទៅវិញទៅមក​ ​ព្រោះ​គ្មាន​អ្នកណាម្នាក់​ចង់​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​នេះ​ឡើយ​។​ ​លោក​បណ្ឌិត​ ​ប៉ា​ ​ច័ន្ទ​រឿន​ ​បញ្ជាក់​ថា​ ​ការរើសអើង​មិនមែន​ជា​ដំណោះស្រាយ​ ​ដែល​អាច​ជួយ​កាត់បន្ថយ​ការ​រីក​រាលដាល​វី​រុ​ស​កូ​វី​ដ​១​៩​ ​ឬ​កាត់ផ្តាច់​ខ្សែ​ចម្លង​វី​រុ​ស​កូ​វី​ដ​១​៩​ ​ទៅ​ក្រុម​គ្រួសារ​ ​និង​សហគមន៍​ទេ​ ​គឺ​មានតែ​ការគោរព​តាម​វិធានការ​ក្រសួងសុខាភិបាល​ប៉ុណ្ណោះ​។

លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា
លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា © RFI
ផ្សាយពាណិជ្ជកម្ម
00:56

សូមស្តាប់ប្រសាសន៍លោក ប៉ា ច័ន្ទរឿន៖

គួររម្លឹកដែរថា កាលពីថ្ងៃទី០៥ធ្នូ ប្រមុខរដ្ឋាភិបាលកម្ពុជា តាមរយៈសារលើបណ្តាញសង្គមហ្វេសបុក បានស្នើឱ្យក្រសួងសុខាភិបាល ដាក់បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ដើម្បីឱ្យប្រជាពលរដ្ឋបានដឹង ហើយប្រសិនជាមានការពាក់ព័ន្ធផ្ទាល់ ឬប្រយោលត្រូវទៅធ្វើតេស្តរកវីរុសកូវីដ១៩ និងអនុវត្តវិធានការចត្តាឡីស័កឱ្យបានត្រឹមត្រូវ ចៀសវាងក្លាយជាអ្នកបន្តចម្លងទៅក្រុមគ្រួសារ ឬសហគមន៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ