អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

រដ្ឋសភាប្រាប់អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ទៅធ្វើតេស្តជាលើកទី២នៅថ្ងៃស្អែក

​សមាជិករដ្ឋសភា​ ​និង​មន្ត្រី​អគ្គលេខាធិការដ្ឋាន​ទាំងអស់​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២​៨​វិច្ឆិកា​ ​គឺ​ត្រូវ​ទៅ​ធ្វើ​តេ​ស្ត​ជា​លើក​ទី​២​នៅ​ថ្ងៃអង្គារ​ស្អែក​ ​នៅ​ម៉ោង​៩​ព្រឹក​ ​នៅ​សាល​ស​ន្និសិ​ទ​បាយ័ន​ ​វិមានរដ្ឋ​សភា​។​ ​នេះ​បើ​តាម​សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​នៅ​ថ្ងៃ​៧​ធ្នូ​នេះ​។​​សូម​ជម្រាប​ថា​ ​ប្រធានរដ្ឋសភា​ ​លោក​ ​ហេង​ ​សំ​រិន​ ​រួម​នឹង​តំណាងរាស្ត្រ​ ​និង​មន្ត្រី​រដ្ឋសភា​មួយ​ចំនួន​ទៀត​ ​បាន​ធ្វើ​តេ​ស្ត​រក​កូ​វី​ដ​១​៩​ ​លើក​ទី​១​ ​កាលពី​ថ្ងៃ​ទី​២​ធ្នូ​ ​បន្ទាប់ពី​តំណាងរាស្ត្រ​ម្នាក់​ ​គឺ​ ​លោក​ ឡួ​យ​ ​សុផាត​ ​បាន​ទាក់ទង​ផ្ទាល់​ជាមួយ​អ្នក​វិជ្ជមាន​កូ​វី​ដ​១​៩​ ​និង​បាន​ចូលរួម​សម័យប្រជុំពេញអង្គ​ ​ដែល​មាន​អ្នកចូលរួម​ចំនួន​ ​១​១​៦​នាក់​ ​កាលពី​ថ្ងៃ​ទី​២​៥​ ​ខែវិច្ឆិកា​កន្លងទៅ​៕

ទិដ្ឋភាពប្រជុំនៅរដ្ឋសភា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា កន្លងទៅ
ទិដ្ឋភាពប្រជុំនៅរដ្ឋសភា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា កន្លងទៅ © FB
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ