អានតួអត្ថបទ
កម្ពុជា-សង្គម

អគារកាណាឌីយ៉ាត្រៀមបើកដំណើរការឡើងវិញនៅថ្ងៃទី៩ធ្នូ

​អគារ​កា​ណា​ឌី​យ៉ា​គ្រោង​បើក​ដំណើរការ​ឡើងវិញ​នៅ​ថ្ងៃ​ទី​៩​ធ្នូ​ខាងមុខ​ ​ខណៈ​ធនាគារ​ចិន​ដែល​រក​ឃើញ​បុរស​ម្នាក់​មាន​វី​រុ​ស​កូ​វី​ដ​១​៩​បន្ត​ផ្អាក​ដំណើរការ​ដល់​ថ្ងៃ​ទី​១​៧​ធ្នូ​ដដែល​។​ ​នេះ​បើ​តាម​លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ផ្ញើ​ជូន​លោក​ឧកញ៉ា​ ​ពុង​ ​ឃា​វ​សែ​ ​ដែល​វិទ្យុ​បារាំង​អន្តរជាតិ​ទទួល​បាន​នៅ​ថ្ងៃ​ទី​៧​ធ្នូ​នេះ​។

អគារកាណាឌីយ៉ា
អគារកាណាឌីយ៉ា © RFI Kimhong
ផ្សាយពាណិជ្ជកម្ម

​បើ​តាម​សេចក្ដីជូនដំណឹង​ដដែល​ ​កា​របើក​ដំណើរការ​អគារ​កា​ណា​ឌី​យ៉ា​ឡើងវិញ​គឺ​យោងទៅតាម​អនុសាសន៍​របស់​ប្រមុខរដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​។​ ​តែយ៉ាងណាក៏ដោយ​ក្រសួងសុខាភិបាល​មិន​ភ្លេច​រម្លឹក​ដល់​អ្នក​ពាក់ព័ន្ធ​នឹង​អគារ​កា​ណា​ឌី​យ៉ា​ត្រៀម​ចូលខ្លួន​ធ្វើ​តេ​ស្ត​លើក​ទី​២​នៅ​ថ្ងៃ​ទី​៨​ធ្នូ​ស្អែក​។​

សូម​ជម្រាប​ជូន​ថា​ ​អគារ​កា​ណា​ឌី​យ៉ា​ស្ថិតនៅ​លើ​មហាវិថី​ព្រះ​មុនីវង្ស​ដែល​ស្គាល់​ថា​ ​ម្ចាស់​ជា​លោក​ឧ​ញ៉ា​ពុង​ ​ឃា​វ​សែ​ ​ត្រូវ​បាន​ក្រសួងសុខាភិបាល​សម្រេច​ផ្អាក​ដំណើរការ​បណ្ដោះអាសន្ន​កាលពី​ថ្ងៃ​ទី​២​ធ្នូ​ក្រោយ​រក​ឃើញ​បុគ្គលិក​ធនាគារ​ចិន​ម្នាក់​មាន​ផ្ទុក​វី​រុ​ស​កូ​វី​ដ​១​៩​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ