អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

លោកហ៊ុន សែន បំភ្លឺបន្ថែម​​ថា នឹង​គ្មាន​ការ​ដាក់​ប្រទេស​ឬ​រាជធានី​ក្នុង​គ្រា​អាសន្ន​ឡើយ

លោកនាយករដ្ឋ​មន្ដ្រី ហ៊ុន សែន នា​អាធ្រាត​ថ្ងៃ​អាទិត្យ​ទី​០៦​ខែ​ធ្នួ បាន​សរសេរ​បំភ្លឺ​បន្ថែម​នៅ​លើ​បណ្ដាញ​សង្គម​ថា នឹង​មិន​មាន​ការ​ដាក់​ប្រទេស​ឬ​រាជធានី​ក្នុង​គ្រា​អាសន្ន​ឡើយ​។ ការគូស​បញ្ជាក់​យ៉ាង​ដូច្នេះ​ធ្វើ​ឡើង​បន្ថែម ​បន្ទាប់​ពី​លោក​លើក​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ដដែល​ថា លោក​បាន​ព្រាង​ព្រះ​រាជ​ក្រឹត្យ និង​លិខិត​ពាក់ព័ន្ធ​រួច​អស់​ហើយ​ ចំពោះ​ការ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​។ 

លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន
លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន TANG CHHIN Sothy / AFP
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​សារកាល​ពី​ម្សិលមិញ លោក ហ៊ុន សែន បាន​សង្កេត​ឃើញ​ថា មាន​ការ​បំភ្លើសនានា​លើក​ឡើង​អំពី​ការ​បិទ​ប្រទេស​ឬ​បិទ​រាជធានី​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​។ និង​បំផុស​ឲ្យ​មនុស្ស​ទិញ​ទំនិញ​ត្រៀម​ទុក​។ 

នៅ​ចំពោះ​មុខ​ការ​ភូត​កុហក​បែប​នេះ លោក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជាបាន​គូស​បញ្ជាក់​តាម​បណ្ដាញ​សង្គម​ថា នឹង​មិន​មាន​ការ​ស្នើ​សុំ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​​ទាំង​មូល ឬ​ផ្នែក​ណា​មួយ​ទេ​។ ហើយ​ក៏​មិន​មាន​ការ​បញ្ចេញ​បទ​បញ្ជា​ឲ្យ​បិទ​រាជធានី​ភ្នំពេញ​ដូច​ការឃោសនា​ណា​មួយ​ក៏​ទេ​ដែរ​។

គួរ​រំឭក​ជូន​ថា នៅ​ថ្ងៃ​ទៅ​០៦​ខែ​ធ្នូ លោក​ ហ៊ុន សែន បាន​បង្ហើប​ពី​ការ​ត្រៀម​​លិខិត​ពាក់ព័ន្ធ​សម្រាប់​ការ​ដាក់​ប្រទេស​ទៅ​ក្នុង​គ្រា​មាន​អាសន្ន​។ យ៉ាង​ណា​ក៏ដោយ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​ថា លោក​មិន​ចង់​ដើរ​ទៅ​ដល់​ចំណុច​នោះ​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​គាំង​ទាំង​ស្រុង​តែ​ម្ដង​ ដោយ​ចំពោះ​ការ​រក​ទទួល​ទាន​របស់​ប្រជាពលរដ្ឋ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ