អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

របាយការណ៍៖ កម្ពុជាស្ថិតក្នុងប្រទេស៤៧ ដែលប្រជាជនធ្លាក់ទៅភាពក្រីក្រខ្លាំង ដោយសារកូវីដ១៩

​ជំងឺរាតត្បាត​សកល​កូ​វី​ដ​១​៩​ ​នឹង​ធ្វើឲ្យ​មនុស្ស​ប្រមាណ​ ​៣​២​លាន​នាក់​ ​នៅ​ក្នុង​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​តិចតួច​ក្នុង​ពិភពលោក​ ​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​ក្រីក្រ​ក​ម្រិ​ត​ធ្ងន់​។​ ​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច​ទាំងនោះ​ក៏​រួមបញ្ចូល​ ​ទាំង​ប្រទេស​កម្ពុជា​ ​ឡាវ​ ​និង​ភូមា​ ​ដែល​ស្ថិតនៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។​ ​នេះ​បើ​តាម​របាយការណ៍​ថ្មី​មួយ​របស់​ភ្នាក់ងារ​ ​អង្គការសហប្រជាជាតិ​ ​ដែល​បាន​ចេញផ្សាយ​ក្នុង​ស​ប្តាហ៍​នេះ​។​ 

ប្រជាពលរដ្ឋកម្ពុជាដែលប្រកបរបរក្នុងវិស័យសំណង់ អាចនឹងទទួលផលប៉ះពាល់ខ្ពស់ចំពោះសេដ្ឋកិច្ចគ្រួសារក្នុងអំឡុងពេលវិបត្តិនៃជំងឺកូវីដ១៩
ប្រជាពលរដ្ឋកម្ពុជាដែលប្រកបរបរក្នុងវិស័យសំណង់ អាចនឹងទទួលផលប៉ះពាល់ខ្ពស់ចំពោះសេដ្ឋកិច្ចគ្រួសារក្នុងអំឡុងពេលវិបត្តិនៃជំងឺកូវីដ១៩ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តីពី​ពាណិជ្ជកម្ម​ ​និង​ការ​អភិវឌ្ឍ​ (UNC​T​A​D​) ​កាលពី​ថ្ងៃ​ទី​៣​ ​ខែ​ធ្នូ​ ​បាន​ ​ចេញផ្សាយ​ ​របាយការណ៍​ ​ក្រោម​ចំណងជើង​ថា​ប្រ​ទស​អភិវឌ្ឍ​តិចតួច​ក្នុង​ឆ្នាំ​២​០​២​០​ ​ដោយ​បាន​បង្ហាញ​ថា​ ​ប្រទេស​ដែល​មាន​ ​ការ​អភិវឌ្ឍ​ ​តិចតួច​(​L​D​Cs) ​នឹង​ធ្លាក់ចុះ​នូវ​ប្រាក់ចំណូល​ ​ការ​រីក​រាលដាល​នៃ​ភាព​គ្មាន​ការងារ​ធ្វើ​ ​និង​ឱនភាព​សារពើពន្ធ​កាន់តែ​រីក​ធំ​ ​ដោយសារតែ​ការ​រីក​រាល​នៃ​ ​ជំងឺ​កូវីដ​១​៩​។​ ​ការណ៍​នេះ​នឹង​ជំរុញ​ឲ្យ​ប្រជាជន​ក្នុង​ប្រទេស​៤​៧​ ​ដែល​មានការ​អភិវឌ្ឍ​តិចតួច​ ​ចំនួនជា​ង​៣​២​លាន​នាក់​ ​ធ្លាក់​ទៅកាន់​ភាព​ក្រីក្រ​ក​ម្រិ​ត​ធ្ងន់​។​

​របាយការណ៍​ ​ដែល​មាន​ក​ម្រាស់​ជិត​២​០​០​ទំព័រ​ ​និង​មាន​ប្រាំ​ជំពូក​ ​បាន​លើកឡើង​ពី​ ​ការ​ឆ្លើយតប​ទៅ​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​នៅ​ក្នុង​ប្រទេស​ទាំងនោះ​, ​សមត្ថភាព​នៃ​ផលិតកម្ម​របស់​ប្រទេស​ទាំងនោះ​, ​យន្ត​ការ​ ​ឬ​វិធានការ​ក្នុង​ផលិតកម្ម​, ​ការ​អភិវឌ្ឍ​ទៅ​រក​សេដ្ឋកិច្ច​បែប​ឌី​ជី​ថល​, ​រួម​នឹង​គោល​នយោបាយ​សម្រាប់​ផលិតកម្ម​នា​ទសវត្សរ៍​បន្ទាប់​។​

​របាយការណ៍​ដដែល​នេះ​បានឲ្យ​ដឹង​ថា​ ​ការ​ប៉ះពាល់​ដំបូង​លើ​វិ​ស័​យ​សុខាភិបាល​ពី​ជំងឺ​កូ​វី​ដ​១​៩​នៅ​ក្នុង​ប្រទេស​ទាំងនោះ​ ​មិន​មាន​លក្ខណៈ​ធ្ងន់​ធ​រ​ ​ប៉ុន្តែ​ផល​ប៉ះពាល់​មក​លើ​សេដ្ឋកិច្ច​គឺ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​។​ ​ចាប់តាំង​ពី​ខែ​តុលា​ ​ឆ្នាំ​២​០​១​៩​ ​រហូតមកដល់​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​ការ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​ទាំងនោះ​ ​មានការ​ប្រែប្រួល​ពី​ ​៥​ភាគរយ​ ​ទៅជា​កំណើន​អវិជ្ជមាន​០​.​៤​ភាគរយ​(-​០​.​៤​%)​។​

​គួរ​រំលឹក​ថា​កាលពី​ពាក់កណ្តាល​ឆ្នាំ​២​០​២​០​ ​កន្លងទៅ​ ​ធនាគារ​ពិភពលោក​ ​ក៏បាន​ព្យាករណ៍​ថា​ ​ភាព​ក្រីក្រ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២​០​២​០​ ​អាច​នឹង​កើន​ឡើង​ពី​ ​៣​ ​ទៅ​ ​១​១​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​ក​ម្រិ​ត​នៅ​ខ្សែបន្ទាត់​គោល​ ​ឬ​និយាយ​បាន​ម៉្យាងទៀត​ថា​ ​ក​ម្រិ​ត​នៅពេលដែល​គ្មាន​ជំងឺ​កូ​វី​ដ​-​១​៩​។​ ​ពិសេស​ ​ក្នុងចំណោម​ក្រុម​ ​គ្រួសារ​ ​ដែល​ពាក់ព័ន្ធ​ជាមួយ​វិ​ស័យ​សំខាន់​ៗ​ ​មាន​ជាអាទិ៍​ វិ​ស័​យ​ទេសចរណ៍​, ​សំណង់​, ​ពាណិជ្ជកម្ម​, ​ឧស្សាហកម្ម​ផលិត​, ​និង​ ​ឧស្សាហកម្ម​កាត់​ដេរ​ ​ប្រសិនបើ​ពួកគេ​បាត់បង់​ ​ចំណូល​ ​អស់​៥​០​ភាគរយ​ ​សម្រាប់​រយៈពេល​ប្រាំមួយ​ខែ​ជាប់ៗ​គ្នា​។​

​អគ្គលេខាធិការ​នៃ​អង្គការ​ UNC​T​A​D ​លោក​ ​M​uk​his​a​ ​Kit​u​y​i​ ​បាន​សរសេរ​ថា​ ​ប្រទេស​ដែល​អភិវឌ្ឍ​តិចតួច​ ​បច្ចុប្បន្ននេះ​ ​កំពុងតែ​រងគ្រោះ​ខ្លាំង​ពី​ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​របស់​ខ្លួន​ ​ដែល​មិនធ្លាប់​មាន​នា​រយៈពេល​៣​០​ឆ្នាំ​ចុងក្រោយ​នេះ​។​ ​លោក​បន្ថែម​ថា​ ​ស្តង់​ដារ​នៃ​ការរស់នៅ​របស់​គេ​ ​ដែល​កំពុងតែ​ស្ថិត​ក្នុង​ក​ម្រិ​ត​ទាប​ស្រាប់​នោះ​ ​ពេលនេះ​កាន់តែ​ថយ​ចុះ​បន្ថែម​ទៀត​ ​ខណៈ​ ​ដែល​អត្រា​នៃ​ភាព​ក្រីក្រ​បន្ត​កើន​ឡើង​នា​ពេល​កូ​វី​ដ​១​៩​នេះ​។​

​សូម​ជម្រាប​ជូន​ថា​ ​ក្រសួងសេដ្ឋកិច្ច​កម្ពុជា​ក៏បាន​ព្យាករ​ថា​ ​នៅ​ឆ្នាំនេះ​ ​សេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់ចុះ​ក្រោម​១​.​៩​% (-​១​.​៩​%) ​ប៉ុន្តែ​ ​ធនាគារ​ពិភពលោក​វិញ​ព្យាករ​ថា​ ​អាច​ធ្លាក់​ក្រោម​ ​២​.​៩​% (-​២​.​៩​%) ​ខណៈ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​A​D​B ​ថា​ ​សេដ្ឋកិច្ច​កម្ពុជា​អាច​ធ្លាក់ចុះ​ក្រោម​ ​២​.​៣​% (-​២​.​៣​%)​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ