អានតួអត្ថបទ
កម្ពុជា-កសិកម្ម

លោក ងិន ឆាយ៖ កម្ពុជានាំអង្ករទៅបរទេសមានល្បឿនលឿន និងកើនឡើង ខណៈពេលនេះ អង្ករ៦០ម៉ឺនតោនត្រូវបាននាំចេញ

​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ ​ដែល​រៀបចំ​ឡើង​ដោយ​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​ស្តីពី​«​កិច្ច​អន្ដរាគមន៍​ ​ឆ្លើយតបនឹង​ការ​ស្ដារ​ឡើងវិញ​បន្ទាប់ពី​គ្រោះ​មហន្ដរាយ​ទឹកជំនន់​ ​ក្នុង​ផលិតកម្ម​កសិកម្ម​»​នា​ថ្ងៃ​ទី​២​៦​ ​ខែវិច្ឆិកា​ ​នេះ​ដែរ​ ​លោក​ ងិ​ន​ ​ឆាយ​ ​ប្រតិភូ​រាជរដ្ឋាភិបាល​ ​ទទួលបន្ទុក​ជា​អគ្គនាយក​ ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​ ​ក្រសួង​កសិកម្ម​ ​បាន​លើកឡើង​ថា​ ​ការ​នាំ​អង្ករ​ចេញ​របស់​កម្ពុជា​ទៅបរទេស​ ​មានការ​កើន​ឡើង​ ​និង​មាន​ល្បឿន​លឿន​ជាង​ឆ្នាំ​២​០​១​៩​ ​បើ​ទោះណាជា​ឆ្នាំនេះ​ ​កម្ពុជា​ប​បាន​ប្រឈម​នឹង​គ្រោះ​ទឹកជំនន់​ ​និង​វិបត្តិ​កូ​វី​ដ​១​៩​ក៏ដោយ​។​ ​លោក​ ងិ​ន​ ​ឆាយ​ ​ក៏បាន​បញ្ជាក់​ដែរ​ថា​ ​លោក​នឹង​បន្ត​ពិភាក្សា​ជាមួយនឹង​វិ​ស​័​យ​ឯកជន​ ​ដែល​ប្រមូល​ទិញ​ស្រូវ​ ​ខណៈ​ដែល​មានការ​លើកឡើង​ថា​តម្លៃ​ស្រូវ​នៅ​អំឡុង​ពេល​ទឹកជំនន់​នេះ​ ​មិនបាន​ខ្ពស់​។​ 

លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម
លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម © FB
ផ្សាយពាណិជ្ជកម្ម
01:46

សូមស្តាប់ប្រសាសន៍ លោក ងិន ឆាយ ដែលរៀបចំដោយ ញឹម សុផល៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ