អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង៖ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១នៅអាស៊ី និងលេខ៣នៅក្នុងពិភពលោកលើការគ្រប់គ្រងជំងឺកូវីដ១៩

​របាយការណ៍​វាយ​តម្លៃ​មួយ​របស់​ការិយាល័យ​ចក្ខុវិស័យ​សេដ្ឋកិច្ច​នៃ​ប្រទេស​សេ​ណេហ្កាល់ (​L​e​ ​Bureau​ ​d​e​ ​Prospective​ ​E​co​no​m​i​qu​e​ ) ​បាន​ចាត់​ចំណាត់ថ្នាក់​កម្ពុជា​ជាប់លេខ​១​នៅ​អាស៊ី​និង​លេខ​៣​នៅ​ក្នុង​ពិភពលោក​ ​ជា​ប្រទេស​ដែល​មានការ​គ្រប់គ្រង​បាន​ល្អ​​​ជាងគេ​លើ​ជំងឺ​កូ​វី​ដ​១​៩​ ​និង​ផល​ប៉ះពាល់​។​ ​របាយការណ៍​វាយ​តម្លៃ​នេះ​ ​ត្រូវ​បាន​ធ្វើឡើង​ ​ដោយ​ផ្អែកលើ​មូលដ្ឋាន​ទិន្នន័យ​របស់​អង្គការសុខភាព​ពិភពលោក​។

រូបភាពទូទៅ នៃការពិនិត្យព្យាបាលរបស់ក្រុមគ្រូពេទ្យ
រូបភាពទូទៅ នៃការពិនិត្យព្យាបាលរបស់ក្រុមគ្រូពេទ្យ © FB
ផ្សាយពាណិជ្ជកម្ម

របាយការណ៍វាយតម្លៃនេះត្រូវបានធ្វើឡើង ដោយផ្អែកលើមូលដ្ឋានទិន្នន័យរបស់អង្គការសុខភាពពិភពលោក និងផ្អែកលើធាតុសំខាន់ៗចំនួន៣ គឺស្ថានភាពនៃការចម្លងមេរោគ ស្ថានភាពនៃការជាសះស្បើយ និងករណីមរណភាពជាដើម។ នេះបើតាមរបាយការណ៍វាយតម្លៃរបស់ការិយាល័យចក្ខុវិស័យសេដ្ឋកិច្ចនៃប្រទេសសេណេហ្កាល់ (Le Bureau de Prospective Economique ) ចេញផ្សាយកាលពីថ្ងៃទី ១៦ វិច្ឆិកា ហើយត្រូវបានផ្សព្វផ្សាយដោយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាលនៅថ្ងៃទី ២០ វិច្ឆិកានេះ។

បើតាមរបាយការណ៍វាយតម្លៃរបស់ការិយាល័យចក្ខុវិស័យសេដ្ឋកិច្ចនៃប្រទេសសេណេហ្កាល់ (Le Bureau de Prospective Economique ) នេះ បានចាត់ចំណាត់ថ្នាក់កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១នៅអាស៊ី និងលេខ៣នៅក្នុងពិភពលោក ក្នុងចំណោម១៦៦ ថា ជាប្រទេសដែលមានការគ្រប់គ្រងលើជំងឺកូវីដ១៩ និងផលប៉ះពាល់បានល្អជាងគេ។ រីឯចំណាត់ថ្នាក់​លេខ​១ និង​លេខ​២ បាន​ទៅលើ​ប្រទេស សាំង ណេ​វី​ស (Saint Kitts and Nevis) និងប្រទេសសី​ស្ហែ​ល (Seychelles)​។ បើតាមរបាយការណ៍ ពិន្ទុ​ល្អ​របស់​កម្ពុជា ​ក្នុង​កម្រិត​ពិភពលោកនេះ បានធ្វើឱ្យ​កម្ពុជា​ឈរ​នៅ​លំដាប់ថ្នាក់​លេខ​១ ជាប្រទេស​​គ្រប់គ្រងលើ​ការចម្លង​ជំងឺ​កូ​វីដ​១៩​បានល្អនៅក្នុង​ទ្វីបអាស៊ី​។ នៅទ្វីបអាស៊ី ប្រទេស​ថៃ ព្រុយ​ណេ និង​ប្រទេស​អ៊ួ​បេ​គី​ស្ថាន​ ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ លេខ​៣ និង​លេខ​៤។

គួរជំរាបជូនថា គិតត្រឹមថ្ងៃទី ២០ វិច្ឆិកានេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ៣០៤នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន២៩៤នាក់ និងពុំទាន់មានករណីអ្នកស្លាប់នៅឡើយទេ។ កម្ពុជាបាន​រកឃើញ​ករណី​អ្នកផ្ទុក​ជំងឺ​កូ​វីដ​១៩លើក​ដំបូងលើបុរសជនជាតិចិនមកលេងខេត្តព្រះសីហនុ កាលពីអំឡុង ខែ មករា ឆ្នាំ២០២០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ