អានតួអត្ថបទ
កម្ពុជា-សង្គម

កម្ពុជា៖ ព្រឹត្តិការណ៍៣វិច្ឆិកា បង្ខំឲ្យកីឡា២ប្រភេទ ត្រូវពន្យារពេល

កីឡា​២ប្រភេទ​របស់កម្ពុជាត្រូវបានផ្អាកសកម្មភាព​ជា​បណ្តោះ​អាសន្ន ដោយសារព្រឹត្តការណ៍៣វិច្ឆិកា ។ ដោយឡែក ការ​​ហ្វឹកហ្វឹន​​​សមត្ថភាព​កីឡា​ករដែលគ្រោងធ្វើនៅប្រទេសចិន ​អាចនឹងធ្វើឡើងនៅឆ្នាំក្រោយ​តាមគម្រោងដដែល​​​ ប៉ុន្តែត្រូវរង់ចាំ​មើល​ស្ថានភាពជាក់ស្តែង​នៃ​ជំងឺ​កូវីដ​១៩​ជាមុន​សិន។​ នេះ បើយោងតាម លោក វ៉ាត់ ចំរើន អគ្គ​លេខាធិការគណៈកម្មាការ​ជាតិអូឡាំ​ពិកកម្ពុជា ថ្លែ​ងប្រាប់វិទ្យុ​បារាំងអន្តរជាតិ RFI នៅរសៀល​ថ្ងៃ​សុក្រ ​ទី​១៣ វិច្ឆិកានេះ។

ទិដ្ឋភាពពហុកីឡាដ្ឋានជាតិអូឡាំពិក
ទិដ្ឋភាពពហុកីឡាដ្ឋានជាតិអូឡាំពិក © FB
ផ្សាយពាណិជ្ជកម្ម

កីឡា​២ប្រភេទ​ដែល​បាន​ផ្អាក​នោះ​ រួមមាន​កីឡាប្រភេទ​រត់និង​ប្រភេទកីឡា​វាយសី ដោ​​យបាន​ផ្អាកការ​ហ្វឹកហ្វឺនសមត្ថភាព​កីឡាករ​​​ជាបណ្តោះអាសន្ន​។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាការជាតិអូឡាំពិកកម្ពុជា​ លើកឡើងថា​ ការផ្អាកការ​ហ្វឹកហាត់​នេះ កើតមាន​ឡើងដោយសារ​ ពហុកីឡាដ្ឋាន​ជាតិត្រូវបិទ​ជាបណ្តោះអាសន្ន ហើយ​រំពឹងថានឹងអាចបើកឡើង​វិញនា​ពេល២សប្តាហ៍បន្ទាប់។

សូមជម្រាបថា ដោយសារព្រឹត្តិការណ៍០៣​វិច្ឆិកា កម្មវិធីកីឡារបស់កម្ពុជាត្រូវបានពន្យារពេល ក្នុងនោះមាន ការប្រកួត AFC U-19 Championship ពូល A នៅប្រទេសអ៊ូសបេគីស្ថាន Uzbekistan ដែលត្រូវបានបន្តពន្យារពេលរហូតដល់ខែមីនា ឆ្នាំ២០២១ និងការប្រកួតកីឡាទ្រីយ៉ាត្លុងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ ក៏ត្រូវលើកពេលទៅប្រកួតនាអំឡុងពាក់កណ្តាលខែធ្នូ ឆ្នាំ២០២០វិញ ជាដើម​។

លោកបញ្ជាក់ដែរថា ការផ្អាកការហ្វឹកហ្វឺននេះ គឺ​មិនប៉ះពាល់ធ្ងន់ធ្ងរដល់​​​ការអភិវឌ្ឍ​សមត្ថភាពរបស់​កីឡា​ករកម្ពុជានោះទេ​ ពីព្រោះ​បើទោះបីជា​ពួកគេមិនបានហ្វឹកហាត់​នៅក្នុងពហុកីឡា​ដ្ឋាន​​​​​ជាតិ​ក៏ពិតមែន ក៏​ពួកគេ​​​បានទៅហ្វឹកហាត់​នៅ​តាមទីសាធារណៈ​​នានា​ដែរ។

ពាក់ព័ន្ធនឹងការ​ពង្រឹងសមត្ថភាពកីឡាករកម្ពុជានេះដែរ ​លោក វ៉ាត់ ចំរើន​ បាន​បញ្ជាក់ថា កីឡាករកម្ពុជា​បានត្រៀមខ្លួនរួចជាស្រេច​ក្នុងការ​ចួលរួម​ហ្វឹកហាត់​សមត្ថភាព​នៅប្រទេសចិន នាពេលខាងមុខ។ បើ​តាម​ការគ្រោងទុក កម្ពុជាអាច​នឹងចូលរួម​​ហ្វឹកហាត់សមត្ថភាពនៅប្រទេសចិន នៅអំឡុង​ខែឧសភាឬ​កក្កដាឆ្នាំ២០២១ខាង​មុខ ប្រសិនបើ​ស្ថានភាពកូវីដ​១៩​មានភាពប្រសើរឡើង និង​បន្ថែមដោយ​ការពិនិត្យ​លើលក្ខណៈ និងស្ថានភាពជាក់ស្តែងយ៉ាងហ្មត់ចត់ ពីភាគីកម្ពុជានិងចិន​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ