អានតួអត្ថបទ
កម្ពុជា-កសិកម្ម

របាយការណ៍ស្រាវជ្រាវ៖ ចំណូលកសិករមានការធ្លាក់ចុះនៅក្នុងបរិបទកូវីដ១៩

​របាយការណ៍​ស្រាវជ្រាវ​មួយ​ស្តី​អំពី​ផល​ប៉ះពាល់​នៃ​កូ​វី​ដ​១​៩​ទៅលើ​កសិករ​បាន​បង្ហាញ​ថា​ ​នៅ​ជុំ​ទី​១​អំឡុង​ពី​ខែ​មករា​ដល់​ខែ​មេសា​កន្លងទៅ​ ​ចំណូល​ពី​ការ​ធ្វើ​កសិកម្ម​បាន​ធ្លាក់ចុះ​ជាបន្តបន្ទាប់​។​ ​ពី​ចំណូល​ជិត​៣​០​០​ដុល្លា​ក្នុង​ខែ​មករា​ ​មក​ត្រឹមតែ​ជិត​២​០​០​ដុល្លា​ប៉ុណ្ណោះ​ក្នុង​ខែ​មេសា​ សម្រាប់កសិករម្នាក់ៗ។​ ​ការ​ធ្លាក់ចុះ​នេះ​ ​គឺ​ដោយសារ​បញ្ហា​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​ដែល​បង្ខំចិត្ត​ឲ្យ​កសិករ​ធ្វើ​កសិកម្ម​តែ​សម្រាប់​ហូប​ ​ជាជាង​ធ្វើ​កសិកម្ម​សម្រាប់​លក់​។

ការប្រមូលទិន្នផលស្រូវរបស់កសិករ
ការប្រមូលទិន្នផលស្រូវរបស់កសិករ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

ការសិក្សាស្រាវជ្រាវមួយស្តីអំពី ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនៃកូវីដ១៩ទៅលើកសិករ បានបង្ហាញជាលទ្ធផលថា វិស័យកសិកម្មបានរងនូវការប៉ះពាល់យ៉ាងខ្លាំង នៅក្នុងស្ថានការណ៍រាតត្បាតនៃជំងឺកូវីដ១៩។ គិតពីខែមករាដល់ខែមេសា ផលិតកម្មកសិផលរួមមាន ដំឡូងមី ដំណាំបន្លែផ្លែឈើ និងផលនេសាទ ការកាប់អុស មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ លើកលែងតែដំណាំស្រូវ និងរបរចិញ្ចឹមសត្វប៉ុណ្ណោះ នៅតាមបណ្តាខេត្តមានដូចជា សៀមរាប កំពត ស្វាយរៀង កំពង់ស្ពឺ និងរាជធានីភ្នំពេញ។ នេះបើតាមរបាយការណ៍សិក្សារបស់ក្រុមហ៊ុនអង្គរស្រាវជ្រាវ រួមជាមួយនឹងវេទិការអនាគត។

ការធ្លាក់ចុះនៃផលិតកម្មកសិកម្មនេះបានធ្វើឲ្យចំណូលរបស់កសិករម្នាក់ៗក្នុងមួយខែ ធ្លាក់មកត្រឹម១៩៥ដុល្លា បើធៀបនឹងចំណូល២៨៣ដុល្លាកាលពីខែមករា មានការធ្លាក់ចុះ៣០%។ នៅក្នុងស្ថានភាពនៃជំងឺកូវីដ១៩ ស្របនឹងតម្លៃនៃកសិផលមានការបន្ទាបតម្លៃផងនោះ ប្រជាកសិករបានងាកមកធ្វើកសិកម្មតែសម្រាប់ហូបមានការកើនឡើង ខុសពីការធ្វើកសិកម្មសម្រាប់លក់ ពោលគឺការធ្វើកសិកម្មសម្រាប់តែហូបមានកំណើន១០%ត្រឹមរយៈពេល៤ខែ ដែលនេះអាចជាសញ្ញាព្រួយបារម្ភ និងអវិជ្ជមានមួយដល់ចំណូលពីវិស័យកសិកម្ម។

តែយ៉ាងណាមិញ បើតាមការសិក្សានោះ ផលដំណាំស្រូវ និងតម្លៃស្រូវបានបង្ហាញពីផលវិជ្ជមានដល់កសិករ ដោយក្នុងនោះកំណើនក្នុងរយៈពេលបួនខែ ដំណាំស្រូវមានការកើនឡើង៥១% ព្រមទាំងទទួលផលចំណេញពីកសិផលកើនឡើងប្រមាណ៩៨%ផងដែរ។

ក៏ប៉ុន្តែ នៅក្នុងដំណាក់កាលនៃវិបត្តិកូវីដ១៩នេះ រដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យកសិកម្ម ជាវិស័តចំបង ខណៈដែលវិស័យឧស្សាហកម្ម វិស័យទេសចរណ៍ និងសេវាកម្ម បានធា្លក់ចុះយ៉ាងគំហុក។

គួរជ្រាបថា វិស័យកសិកម្មជាផ្នែកមួយដ៏សំខាន់នៅក្នុងការជម្រុញសេដ្ឋកិច្ចកម្ពុជា ដោយក្នុងប្រមាណ២២%នៃGDPគឺបានមកពីវិស័យកសិកម្ម។ នេះបើតាមរបាយកាណ៍របស់ធនាគារពិភពលោក World Bank៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ