អានតួអត្ថបទ
កម្ពុជា-នយោបាយ

ហ្លួង សីហមុនី ផ្ដល់នីតិសម្បទានយោបាយដល់អតីតតំណាងរាស្ត្រម្នាក់ នៃអតីតគណបក្សប្រឆាំងឡើងវិញ

ព្រះមហាក្សត្រ​កម្ពុជា​ សម្រេច​ផ្ដល់​សម្បទាន​ នយោបាយ​ដល់​លោកស្រី​ លី ស្រីវិណា ​ឡើងវិញ​។ លោកស្រី​ លី ស្រីវីណា​ គឺ​ជា​អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​ និង​ត្រូវ​បាន​តុលាការ​កំពូល​កម្ពុជា​ ដក​ហូត​សិទ្ធិ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​។

លោកស្រី លី ស្រីវីណា អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ
លោកស្រី លី ស្រីវីណា អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ © FB
ផ្សាយពាណិជ្ជកម្ម

ព្រះរាជក្រឹត្យ ចេញផ្សាយនៅថ្ងៃទី១២វិច្ឆិកានេះ បានបញ្ជាក់បន្ថែមថា ការផ្ដល់សិទ្ធិធ្វើនយោបាយឡើងវិញនាពេលនេះ ធ្វើឡើងតាមរយៈការក្រាបបង្គំទូលថ្វាយពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។ គួរបញ្ជាក់ថា ការផ្ដល់សិទ្ធិធ្វើនយោបាយដល់លោកស្រី លី ស្រីវិណា ធ្វើឡើងដោយសារតែលោកស្រីដាក់លិខិតទៅកាន់ក្រសួងមហាផ្ទៃ  ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច។  ដោយឡែក សំណើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ ក៏ត្រូវបានលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន យល់ព្រមរួចហើយដែរ។

គួរបញ្ជាក់ដែរថា រហូតមកដល់ពេលនេះ អតីតថ្នាក់ដឹកនាំនៃអតីតគណកបក្សប្រឆាំង ចំនួន១៤រូបហើយ ដែលបានទទួលសិទ្ធិធ្វើនយោបាយឡើងវិញ។ ក្នុងនោះរួមមាន៖ លោក គង់ គាំ, លោក គង់ បូរ៉ា, លោក ស៊ីម សុវណ្ណនី, លោក រៀល ខេមរិន្ទ, លោក អ៊ូ ច័ន្ទរ័ត្ន, លោកស្រី ទេព សុទ្ធី, លោក កង គឹមហាក់, លោក ជីវ កត្តា, លោក ច័ន្ទ សិលា, លោក សុន ឆ័យ, លោក តាវ គឹមឈន, លោកវ៉ា សាម៉ុន, លោក ស៊ុន សុភ័ក្រ និងចុងក្រោយនេះ គឺលោកស្រី លី ស្រីវីណា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ