អានតួអត្ថបទ
កម្ពុជា

UNDP៖​អត្រា​ភាព​ក្រីក្រ​នៅ​កម្ពុជា​នឹង​កើន​ឡើង​ទ្វេ​ដង ខណៈ​កំណើន​សេដ្ឋ​កិច្ច​ធ្លាក់​ចុះ​ក្រោម​សូន្យ​ដោយ​សារ​កូវី​ដ​១៩

នៅ​ក្នុង​របាយការណ៍​ថ្មី​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​០៨​តុលា ​អង្គការ​កម្ម​វិធី​អភិវឌ្ឍន៍​សហប្រជា​ជាតិ​នៅ​កម្ពុជា​ ឬហៅ​កាត់​ថា ​UNDP រកឃើញ​ថា វិបត្តិ​កូវីដ១៩ នឹង​ជំរុញ​កំណើន​អត្រា​ភាព​ក្រី​ក្​រ​នៅ​កម្ពុជា​ កើន​ឡើង​ដល់​ជិត​១៨​ភាគ​រយ ពោល​គឺ​កើន​ឡើង​ជិត​ទ្វេ​ដង ពី​អត្រា​ភាព​ក្រីក្រ​នៅ​កម្ពុជា​ពេល​មុន​ដែល​មាន​ក្រោម​១០​ភាគ​រយ​។​ បន្ថែម​ពី​លើ​កំណើន​អត្រា​ភាព​ក្រី​ក្រ ​កូវីដ១៩ ក៏​ធ្វើ​ឲ្យ​អត្រា​អត់​ការងារ​ធ្វើនៅ​កម្ពុជា​អាច​កើន​ឡើង​ដល់​ជិត​៥ភាគ​រយ​ផង​ដែរ​។

ក្រុមការងារUNDPអំពីអត្រាភាពក្រីក្រនៅកម្ពុជានឹងកើនឡើងទ្វេដង
ក្រុមការងារUNDPអំពីអត្រាភាពក្រីក្រនៅកម្ពុជានឹងកើនឡើងទ្វេដង © ហ្វេសបុក
ផ្សាយពាណិជ្ជកម្ម

ការ​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​នៃ​កូវីដ​១៩​មក​លើ​ប្រជាជន​នៅ​ប្រទេស​កម្ពុជា ដោយកម្មវិធី​អភិវឌ្ឍន៍​សហប្រ​ជា​ជាតិ​នៅ​កម្ពុជាហៅកាត់ថាUNDPនេះគឺប្រើប្រាស់​គំរូ​ចំនួន​៣ គឺ​គំរូ​លំ​នឹង​ស្ថេរភាព​ទូ​ទៅ (CGE) គំ​រូម៉ា​ទ្រីស​គណ​នេយ្យ​សង្គម (SAM) និង​គំរូ​វិភាគ​ពាណិជ្ជ​កម្ម​សកល (GTAP) ដើម្បី​វាស់​ស្ទង់​ផល​ប៉ះ​ពាល់​និង​សេណារីយ៉ូ​ដែល​អាច​កាត់​បន្ថយ​ហានិភ័យ​បណ្តាល​មក​ពី​ជំងឺ​កូវីដ​១៩។

នៅ​ក្រោម​សេណារីយ៉ូ​នេះ អត្រា​ភាព​ក្រីក្រ​នៅ​កម្ពុជា អាច​កើន​ឡើង​ជិត​ទ្វេ​ដង​រហូត​ដល់ ១៧,៦ ភាគរយខណៈ​អត្រា​អត់​ការងារ​ធ្វើអាចកើន​ឡើងដល់​៤,៨ ភាគរយ​។ ជា​មួយ​គ្នានោះ ការ​ជំរុញ​កំណើន​ផលិតផល​សរុប​ក្នុង​ស្រុក(ផសស)ដែលរំពឹងថាមានខ្ទង់ ៣.៥ ភាគរយ នឹងធ្លាក់ចុះដល់-៣,៣ ភាគរយដោយ​សារតែភាពអត់ការងារធ្វើ។

ផ្អែក​តាម​ការ​ព្យាករណ៍នេះ UNDP ព្រមានថា ប្រជាជនកម្ពុជា ៥៧០.០០០ នាក់នឹងធ្លាក់ចូលក្នុងបន្ទាត់នៃភាពភាពក្រីក្រសារជាថ្មី។ បើតាមUNDP ការវាយតម្លៃបែបនេះគឺត្រូវបាន​ធ្វើការ​ពិគ្រោះ​យោបល់​យ៉ាង​ប្រុង​ប្រយ័ត្ន​ជាមួយ​ក្រសួង​សេដ្ឋកិច្ចកម្ពុជា និង​ភាគីពាក់​ព័ន្ធផងដែរ។

ដើម្បី​ឆ្លើយតប​ចំពោះបញ្ហាប្រឈមនេះ អ្នកតំណាងរបស់UNDP លើកឡើងថា មានតែ​ការ​វិនិយោគលើកិច្ចគាំពារសង្គមទេដែលត្រូវបានគេមើលឃើញថាជាការប្រសើរបំផុត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ និងកាត់បន្ថយភាពក្រីក្រ។

បើតាម UNDP ខ្លួនក៏បានគាំទ្រដល់ការដាក់ឱ្យប្រើប្រាស់កម្មវិធីផ្ទេរសាច់ប្រាក់ដល់ពលរដ្ឋក្រីក្រ​ក្រោម កម្មវិធីរបស់រដ្ឋាភិបាលសម្រាប់កូវីដ១៩ដល់ចុងឆ្នាំនេះដល់ប្រជាជនប្រមាណ ៣.០០០ គ្រួសារផងដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ