អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នកនយោបាយនិងNGOs៖បើមិនអនុវត្តច្បាប់លើសមាជិកព្រឹទ្ធសភាទេ នឹងនាំឱ្យមាននិទណ្ឌភាពបន្ថែមទៀតនៅកម្ពុជា

ចុះផ្សាយ​នៅ​ថ្ងៃ៖

សមាជិក​ព្រឹទ្ធសភា លោកណយ ស្រូន បាន​សុំ​អភ័យទោស​ពី​ថ្នាក់​ដឹកនាំ​ព្រឹទ្ធសភា​កម្ពុជា​ដែល​រូប​លោក​បាន​ជាប់​ពាក់​ព័ន្ធ​នឹង​ដី​ទំហំ​ជាង​៥០០​ហិកតា​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​។ ការ​សុំ​អភ័យទោស​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​រូប​លោក​ត្រូវ​បាន​ថ្នាក់​ដឹកនាំ​ព្រឹទ្ធសភា​កម្ពុជា​ហៅ​មក​ណែនាំ ​និង​ធ្វើការ​អប់រំ​។ ប៉ុន្តែ​ ការ​ត្រឹម​សុំ​អភ័យទោស​នេះ​ អ្នក​នយោបាយ ​និង​អង្គការ​សង្គមស៊ីវិល​នៅ​កម្ពុជា​យល់​ឃើញ​ថា​ មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ​ ពោល​ គឺ​ត្រូវ​តែ​អនុវត្ត​ទៅ​តាម​ផ្លូវ​ច្បាប់​។ បើ​តាម​ពួក​គេ​ បើ​មិន​អនុវត្ត​ច្បាប់​ត្រឹមត្រូវ​លើ​សមាជិក​ព្រឹទ្ធសភា​រូប​នេះ​ទេ​ នោះ​នឹង​នាំ​ឱ្យ​មាន​និទណ្ឌភាព​បន្ថែម​ទៀត​នៅ​កម្ពុជា​។ អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា​កម្ពុជា​ បាន​អះអាង​ថា​ ព្រឹទ្ធសភា​កម្ពុជា​មិន​មាន​បំណង​ការពារ​សមាជិក​ដែល​ប្រព្រឹត្ត​ខុស​នោះ​ទេ​ ហើយ​បើ​អាជ្ញាធរ​មាន​សមត្ថកិច្ច​រក​ឃើញ​ថា​ លោក​ណយ ស្រូន មាន​កំហុស​ ព្រឹទ្ធសភា​នឹង​បើក​កិច្ច​ប្រជុំ​បន្ទាន់​មួយ​ ដើម្បី​ពិភាក្សា​ដក​អភ័យ​ឯកសិទ្ធិ​របស់​លោក​តែ​ម្តង​។

លោក ណយ ស្រូន សមាជិកព្រឹទ្ធសភា
លោក ណយ ស្រូន សមាជិកព្រឹទ្ធសភា © FB
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ